រកឃើញហើយ! មុខសញ្ញា កាច់សោរម៉ូតូ តាមផ្ទះសម្បែង និងតាមស្រែចម្ការ

ខេត្តព្រះវិហារ ៖  ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះស្រាវជ្រាវ និងកំណត់សញ្ញា ករណីចោរកម្ម ដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ  ឃាត់មុខសញ្ញាចំនួន ០២នាក់ បានដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងទៀតដែលបានដោះចេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close