ភ្នំពេញ៖ នាថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីនេះ នៅសាលារាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពីឯកឧត្ដម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំពិភាក្សាស្ដីពីសំណើសុំដោះស្រាយនូវវិវាទដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ របស់ឈ្មោះ ឈាវ ផាណារ៉ែន (ភាគីដើមបណ្ដឹង) ជាមួយឈ្មោះ សាង សុីដែត និងលោក សាង វិចិត្រ (ភាគីចុងបណ្ដឹង)។
ក្រោយពីបានសម្រុះសម្រួលគ្នារួចមក ភាគីទាំងពីរបានសះជានឹងគ្នាដោយឯកភាពព្រមព្រៀងគ្នា ដើម្បីបញ្ចប់ទំនាស់ដី មានទីតាំងស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា:- កន្លងមក ចំពោះករណីទំនាស់ខាងលើនេះ គូភាគីទាំង២ បានប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការ ហើយក៍មានដីកាសម្រេចដើម្បីឱ្យអនុវត្ដ។ ប៉ុន្ដែនៅតែមិនអាចអនុវត្ដតាមសេចក្តីសម្រេចរបស់តុលាការ បានឡើយ ដោយចំណាយ អូរបន្លាយអស់រយៈពេលជាង ១០ឆ្នាំមកហើយ។