លិខិតថ្លែងអំណរគុណ សូមគោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្តៃ នៃគណ:កម្មាធិការកណ្តាល និង ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ភ្នំពេញ៖ លិខិតថ្លែងអំណរគុណ សូមគោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្តៃ នៃគណ:កម្មាធិការកណ្តាល និង ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ លោក មុត សុវណ្ណ ក្នុងនាមក្រុមគ្រួសារ នៃសពលោកយាយ ឧបាសិកា នួន នាង សូមអនុញាតិលើកហត្ថប្រណម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ក្នុងមនោសញ្ចេតនាគោរពដឹងគុណ ដោយស្មោះស ដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ដោយផ្ទាល់មាត់ និង  ជាសារលិខិត ចូលរួមរំលែកទុក្ខ ចំពោះមរណះភាពលោកយាយបង្កើត លោក មុត សុវណ្ណ ជាសមាជិកក្រុមជំនួយការផ្នែកចាត់តាំង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។

 ក្នុងមនោសញ្ចេតនា ក្តុកក្តួលផង និង រំភើបផង យើងខ្ញុំទាំងអស់គ្នាតំណាងក្រុមគ្រួសារសពលោកយាយឧបាសិក នួន នាង ដែលបានទទួលអនិច្ចកម្ម កាលពី ថ្ងៃ អាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៣:៤៨ នាទី  ក្នុងជន្មាយុ ១០៥ ឆ្នាំ ។  យើងខ្ញុំទាំងអស់គ្នា ពិតជាចងចាំជាប់ជានិច្ច នូវគំរូវីរះភាព មនោសញ្ចេតនា  ដ៍ជ្រាលជ្រៅបំផុត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលបានឆ្លៀតពេលដ៍មមាញឹក ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលថ្មីកំពុងត្រៀមបង្ហាញខ្លួន ចូលខ្លួនមកដឹកនាំប្រទេសជាតិ ស្របតាមទំនុកចិត្ត  ដែលទទួលបានការគាំទ្រពេញទំហឹង ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈ ភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង   រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះក្នុងការបោះឆ្នោតគាំទ្រសម្តេចតេជោប្រធានគណបក្សប្រជាជន ក៍ដូចជាគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្ត  « បេសកកម្មទេវតា បំរើជាតិ និង ប្រជាជន » ដែលមានចក្ខុវិស័យធ្វើអោយប្រទេសជាតិយើងកាន់តែ សប្បូរណ៍សប្បាយរុងរឿងថែមទៀត និង ប្តេជ្ញា ថែរក្សា សន្តិភាព និង ប្តេជ្ញាការពារ សមិទ្ធិផល ដែលជាស្នាដៃធំៗ ដែលសម្តេចតេជោបានកសាង និង បន្សល់ទុកសំរាប់កូនចៅជំនាន់ក្រោយៗទៀត ។ល។

ជាពិសេស លោក  មុត សុវណ្ណ និង ភរិយា សាន ចាន់ណា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមលំអោនកាយគោរពស្មោះស្ម័គ្រ បំរើដោយឥតលក្ខ័ណ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និង ប្រជាជនជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតរៀងទៅ។

 ជាចុងក្រោយអនុញាតិអោយ លោក និង ភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតន:ត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ  ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close