កត់កន្ទុយលេខ ឆ្នោតវៀតណាម​ ប្រើ ម៉ាស៊ីនអេឡិចត្រូនិច ជ្រកក្រោម អាជីកម្មឆ្នោត​ ត្រូវ ប៉ូលិស តាមទាន់ជាន់កែង!

ភ្នំពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បញ្ជាក់ថា កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៣​ វេលាម៉ោង១៥ និង ៥០នាទី​ កម្លាំងអធិការដ្ឋាន​ និងប៉ុស្តិ​បានបេីកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ទីតាំងលេងល្បែងស៉ីសងខុសច្បាប់ (ប្រើម៉ាស៊ីនអេឡិចត្រូនិច កត់កន្ទុយលេខឆ្នោតវៀតណាម​ ជ្រកក្រោមអាជីកម្មឆ្នោត​ យីហោ ម៉ូឌែន​ ឡូថូរី)

ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ
ចំនួន៤នាក់​រួមមាន៖

១/ឈ្មោះ​ សួស​ ដានី​ ភេទស្រី​ អាយុ៥៦ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១២​ ផ្លូវលេខ៩៣​ ភូមិ៦​ សង្កាត់ស្រះចក​ ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។

២/ឈ្មោះ​ ឆន​ ចាន់គឿន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡូតូរី)។

៣/ឈ្មោះ​ សុង​ ច័ន្ទណារត្ន័​ ភេទស្រី​ អាយុ២១​ ស្នាក់នៅផ្ទះលេខ២៧២​ ផ្លូវលំ​ ភូមិមិត្តភាព​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡូតូរី)។

៤/ឈ្មោះ​ ទឹម​ លីតា​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១៦​ ផ្លូវ លំ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡូតូរី)​

វត្ថុតាងចាប់យករួមមាន៖​

១.​ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក​ ពណ៍ខ្មៅខៀវ​ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ​ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម​ ចំនួន០១គ្រឿង។

២.ម៉ាស៉ីនអេឡិចត្រូនិច​ ម៉ាកSUNMI V2S ពណ៍ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង

៣.ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៍ខៀវ​ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត​ ចំនួន០១ គ្រឿង។

៤.កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច​ មួយចំនួន។

៥.ទូរស័ព្ទដៃមួយគ្រឿង​ ម៉ាកOPPO ពណ៍ក្រហម។

៦.វិញ្ញាបណ្ណបត្រ័ផ្តល់សិទ្ធជាភ្នាក់ងារចែកចាយឆ្នោតអោយឈ្មោះ​ ទឹម​ វុទ្ធី​ របស់ក្រុមហ៊ុនឡូតូរី​ ចំនួន០១សន្លឹក។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close