ជនសង្ស័យ ពាក់ព័ន្ធករណី ប្រេីប្រាស់កូនកាំបិត ប្លន់យកកាបូបលុយ នៅតូបលក់កាហ្វេ

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៧:០០នាទី ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់យកកាបូបលុយ នៅចំណុចក្នុងតូបលក់កាហ្វេ ផ្លូវម៉ៅសេទុង កែងផ្លូវ៦៣ សង្កាត់ទន្លេបាសសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥:៣០នាទី។

ជនសង្ស័យឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close