- រដ្ឋបាលខណ្ឌដូនពេញ៖ បន្ទាប់ពីបានទទួលដំណឹងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Acount Facebook ឈ្មោះ Svay Chantol ថាមានបុរសម្នាក់ធ្វើការបៀតបៀនកេរ៍ខ្មាស ទៅលើក្មេងស្រីម្នាក់នៅក្នុងរថយន្តក្រុង ស្ថិតក្នុងខណ្ឌដូនពេញ។
រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការភ្លាមៗ ដោយជួបផ្ទាល់ជាមួយឪពុកជនរងគ្រោះនៅប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ និងធ្វើការស្រាយបំភ្លឺចំពោះករណីនេះជាក់ស្តែងកើតឡើងនៅម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងដែនសមត្កកិច្ចខណ្ឌទួលគោក មិនបានស្ថិតនៅក្នុងខណ្ឌដូនពេញ ទេ ដូចនេះ ក្រុមការងារកម្លាំងសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ បានណែនាំឱ្យឪពុកជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ ខណ្ឌទួលគោកវិញ។