ក្របី ២០ក្បាល ងាប់! ទឹកទន្លេ មិនមែនជាមូលហេតុ នៃការពុលទេ!

ខេត្តកំពង់ចាម ៖  នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកើតហេតុករណីក្របីផ្អើលជាន់គ្នាលង់ទឹកងាប់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របី និងអ្នកស្រង់ក្របីបានឲ្យដឹងថា៖ ប្រជាពលរដ្ឋបានប្រលែងក្របីចូលគ្នាជាហ្វូងប្រហែលចំនួន ៣៤៨ក្បាលសុីស្មៅនៅចុងព្រែក ក្នុងស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងលឿន ធ្វើឲ្យទឹកហូរចូលព្រែក និងវាលស្រែនៅទីនោះ ជាហេតុធ្វើឲ្យម្ចាស់ក្របីនាំគ្នាទៅកៀងក្របីមកផ្ទះវិញដោយឆ្លងទឹកព្រែកអន្ទង់អាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកកងមាស។

មូលហេតុនៃការងាប់ក្របី៖យោងតាមម្ចាស់ក្របីដែលចុះទៅស្រង់ក្របីងាប់នៅកន្លែងកើតហេតុ យើងអាចសន្និដ្ឋានបានថា ក្របីងាប់ គឺដោយសារ៖ ការផ្អើលចុះទឹកប្រសេចប្រសាច និងគ្មានការមើលខុសត្រូវរបស់ម្ចាស់ក្របី ធ្វើឲ្យក្របីរត់ចុះទឹកជាន់គ្នាជាបន្តបន្ទាប់
ក្របីភាគច្រើនដែលងាប់ ជាប់ជើងនឹងវល្លិ៍ ហើយឈ្លក់ទឹកមកដល់ពេលនេះមានក្របីងាប់ចំនួន ២០ក្បាលហើយ ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត និង១ក្បាលជារបស់ប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមការសន្និដ្ឋានថា ទឹកទន្លេ មិនមែនជាមូលហេតុនៃការពុលទេ ព្រោះសត្វពាហនៈផ្សេងទៀត មិនរងផលប៉ះពាល់ឡើយ និងតាមបញ្ជាក់ពីមន្ត្រីជំនាញពេទ្យសត្វក៏គ្មានជំងឺអ្វីកើតឡើងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close