បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់
ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។
កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។
ក្រុមទី១: នៅវេលាម៉ោង ០២:៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
*លទ្ធផល
ក.ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់):
១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ ។
២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។
ខ.ចាប់យកវត្ថុតាង :
១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
២.រថយន្ត ០១គ្រឿង -ទូរស័ព្ទ ០២គ្រឿង។
ក្រុមទី២ : នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
*លទ្ធផល :
ក. ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) :
១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។
២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។
៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។
៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។
ខ. ចាប់យកវត្ថុតាង :
– រថយន្ត ០៣គ្រឿង
– ម៉ូតូ ០២គ្រឿង
-ទូរស័ព្ទ ០៥គ្រឿង។
-គណនីធនាគារ ០៨គណនី ។
សរុបលទ្ធផល :
១.ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ។
២.ចាប់យកវត្ថុតាង :
-សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
-រថយន្ត ០៤គ្រឿង – ម៉ូតូ ០២គ្រឿង -ទូរស័ព្ទ ០៧គ្រឿង -គណនីធនាគារ ០៨គណនី ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕