ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានចុះត្រួតពិនិត្យការកាយប្រឡាយឡើងវិញ ដែលបងប្អូនប្រជាពលរដ្ឋចាក់លុប បណ្ដាលឲ្យស្ទះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អនប្រជាពលរដ្ឋចំនួន ៣ភូមិ មានភូមិសំរោង ភូមិកំពង់កណ្ដាល និងភូមិជុំគ្រៀល ដោយសារទឹកជំនន់ទឹកភ្លៀងដែលស្ថិតនៅក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
ដោយមានការចូលរួមពី លោក ជា សារិត អភិបាលរងស្រុក អាជ្ញាធរឃុំ និងបងបងប្រជាពលរដ្ឋប្រមាណជាង១០នាក់៕