ចុះបង្រ្កាបទីតាំងឆ្នោតឡូតូ មានបង្កប់ល្បែងជល់មាន់ online

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ០០ នាទីល្ងាច លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈកម្មការចម្រុះចុះបង្រ្កាបទីតាំងឆ្នោតឡូតូ មានបង្កប់ល្បែងជល់មាន់ online របស់ ឈ្មោះ ឃី ប៊ុនសុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦១ ផ្លូវលេខ៣៦K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គណៈកម្មការចម្រុះបានដកហូតសម្ភារៈរួមមាន៖ ទូរទស្សន៍ ០១គ្រឿង, កុំព្យូទ័រ ០១គ្រឿង ក្រៅពីនេះក្រុមការងារពុំប៉ះពាល់សម្ភារៈអ្វីផ្សេងទៀតឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close