ហ៊ានមែន! សង់សំណង់រំលោភលេីដីសាធារណៈរបស់រដ្ឋ ដីគម្រោងផ្លូវ ៣០ម៉ែត្រ និងដីគម្រោងប្រឡាយសាធារណៈ

រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបលោក គង់ គឹមស្រេង ម្ចាស់ការដ្ឋានសាងសង់រោងដែក ត្រូវបញ្ឈប់សកម្មភាពលួចសាងសង់សំណង់រំលោភលេីដីសាធារណៈរបស់រដ្ឋ ដីគម្រោងផ្លូវ ៣០ម៉ែត្រ និងដីគម្រោងប្រឡាយសាធារណៈប្រវែង ៦ម៉ែត្រ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អនុវត្តតាមលិខិតជូនដំណឹងលេខ ៥៨៤/២៣ សជណ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌ តម្រូវឲ្យលោក គង់ គឹមស្រេង ត្រូវរុះរេីសំណង់រោងដែកដែលបាននឹងកំពុងលួចសាងសង់ខុសច្បាប់រំលោភលេីដីសាធារណៈរបស់រដ្ឋ ដីគម្រោងផ្លូវ ៣០ម៉ែត្រ និងដីគម្រោងប្រឡាយសាធារណៈប្រវែង ៦ម៉ែត្រ ចេញជាបន្ទាន់ ក្នុងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយរក្សាស្ថានភាពដេីមនៃដីផ្លូវសាធារណៈរបស់រដ្ឋវិញ ។
ក្នុងករណីលោក គង់ គឹមស្រេង និងក្រុមជាងសំណង់ មិនអនុវត្តតាមការណែនាំដូចមានក្នុងខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរេីដោយមិនទទួលខុសត្រូវលេីការខូចខាត បាត់បង់ប្រយោជន៍អ្វីឡេីយ។ ករណីនៅបន្តរឹងរូស រដ្ឋបាលខណ្ឌ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់វិធានការលោក និងក្រុមជាងសំណង់ តាមនីតិវិធីច្បាប់ជាធរមាន ។
សូមលោក គង់ គឹមស្រេង និងក្រុមជាងសំណង់ខុសច្បាប់ អនុវត្តតាមខ្លឹមសារលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close