ហាម យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ជាំសម្រាប់ធានាលើការផ្ដល់ឥណទាន”

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ៨ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ផុន សុផាន អភិបាលរងខណ្ឌ តំណាង លោកអភិបាលខណ្ឌ បានដឹកនាំក្រុមកាងារចម្រុះរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យតាមទីតាំងហាងបញ្ចាំ ដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយសេចក្ដីណែនាំ លេខ:០៣៩ សណន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ “ស្ដីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ជាំសម្រាប់ធានាលើការផ្ដល់ឥណទាន” ។

ទីតាំងដែលបានចុះណែនាំ រួមមានចំនួន ០៣ទីតាំងដូចខាងក្រោម៖

១-ទីតាំងហាងបញ្ចាំ អ៊ី ស៊ី ឃែស ស្ថិតនៅផ្ទះលេខ១៥០-១៥១ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ។

២-ទីតាំងហាងបញ្ចាំ ឌិន សិរីវិជ្ជា ស្ថិតនៅផ្ទះលេខ៤៩E0 ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ។

៣-ទីតាំងហាងបញ្ចាំ ឃែ យូអាប់ ស្ថិតនៅផ្ទះលេខ៨E0 ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close