ពិភាក្សា ស្វែងរកដំណោះស្រាយពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន (BORDER PASS) ជូនប្រជាពលរដ្ឋខ្មែរចេញ-ចូលផ្សាររោងក្លឿ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ ដោយមានការចូលរួមពីលោកអនុសេនីយ៍ឯក WILAICHIT SOROS តំណាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ បានជួបសំណេះសំណាល និង ពិភាក្សា ស្វែងរកដំណោះស្រាយពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន (BORDER PASS) ជូនប្រជាពលរដ្ឋខ្មែរចេញ-ចូលផ្សាររោងក្លឿតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ បានសូមណូមពរដល់ភាគីថៃធ្វើយ៉ាងណាជួយពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន(BORDER PASS)ជូនប្រជាពលរដ្ឋខ្មែរចេញ-ចូលឱ្យឆាប់រហ័ស ជៀសវាងមានការកកស្ទះ ជាមួយគ្នានេះដែរភាគីថៃបានសន្យាថា និងខិតខំរកអស់មធ្យោបាយពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន(BORDER PASS)ជូនប្រជាពលរដ្ឋខ្មែរចេញ-ចូល ដោយគ្មានការកកស្ទះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close