ពោធិ៍សាត់៖ សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពី កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកណ្តៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ បានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មឆ្នោតលាភមហាសម្បត្តិ (ឡូតូ) នៅឃុំស្វាយលួង និងឃុំកោះជុំក្នុងស្រុកកណ្តៀង។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ នៃការត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាច្រើនទីតាំង
ជាលទ្ធផលកម្លាំងបានរកឃើញទីតាំងឆ្នោតឡូតូ ខាងលើ មាន
បង្កប់ល្បែង អាប៉ោង តាមអនឡាញ មានចំនួន០២ទីតាំង។
ទី១.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ ជឿន សុភី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
និងទី២.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ គឹម សុខខេង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នកបញ្ជាម៉ាស៊ីនចំនួន០២នាក់ទៀត។
ទី១.ឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ទី២.ឈ្មោះ ហៀង ច័ន្រ្ទា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ចាប់យកវត្ថុតាងរួមមាន: ម៉ាស៊ីនកុំព្យូទ័រ ចំនួន០២ឈុត ដុំវាយហ្វាយ (ប្រព័ន្ធភ្ជាប់) អ៊ីនធ័រណេតចំនួន០១ និងព្រីខ្សែភ្លើងប្រវែង០៤ម៉ែត្រ ចំនួន០១ខ្សែ ។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកកណ្តៀងធ្វើកិច្ចសន្យា អប់រំនៅនឹងកន្លែង ចំពោះវត្ថុតាងខាងលើ កម្លាំងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង តាមបញ្ជារបស់លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ៕