លោកបណ្ឌិត គី សេរីវឌ្ឍន៍ ធ្វើការវិភាគ និងលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធ នឹងពន្ធដារក្នុងវិស័យអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺ ដូចខាងក្រោម

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា មានការលើកឡើងរបស់អ្នកវិភាគសេដ្ឋកិច្ចនៅ ក្នុងវេទិកាកិច្ចប្រជុំតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលក្នុងនោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានធ្វើការវិភាគ និងលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធ នឹងពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំអំពីនីតិវិធី និងការអនុវត្តការប្រមូល ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ។

អត្ថបទដែលជាប់ទាក់ទង
Open

Close