បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ)

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង ៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ ) ប្រព្រឹត្តនៅចំនុចផ្ទះគ្មានលេខ ផ្លូវលេខ ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះ ចាប់យកវត្ថុតាងរួមមាន ម៉ូនីទ័រម៉ាកDELL ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង និងម៉ាក ១-O-DATA , CPU ពណ៌ខ្មៅចំនួន ០១ គ្រឿង ,ឃីបត ពណ៌ខ្មៅ ចំនួន ០១ ,ម៉ៅ ចំនួន ០១ ,ដុំ វាយហ្វាយ ចំនួន ០១ , ប្រាក់ចំនួន ៤៥ ០០០ រៀល និងឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សែម ផល្លា ហៅ សីលា ភេទ ស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅ បន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។

អត្ថបទដែលជាប់ទាក់ទង
Open

Close