ខេត្តកំពង់ស្ពឺ៖ សមត្ថកិចកិច្ច បញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ស្រ៊ុន រាជ បានបើករថយន្ត ១គ្រឿង ម៉ាកកាំម៉ារី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267.ភព2 (រថយន្តកែច្នៃ) មុខរបរលក់ការ៉េម តាមភូមិ ជាក់ស្ដែងពេលមកដល់ចំណុចខាងលិចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មានជនសង្ស័យមិនស្គាល់ឈ្មោះ និងទីលំនៅ ចំនួន២នាក់ បានដើរចេញពីក្នុងព្រៃខាងកើតផ្លូវ ហើយហៅជនរងគ្រោះអោយឈប់រថយន្តទិញការ៉េម រួចបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ គំរាមយកប្រាក់បានចំនួន ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាករីតមី ពណ៌ប្រផេះ មានលេខទូរស័ព្ទ 088 4547 654 ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានគេចខ្លួន។
ថ្ងៃទី២៤ មិថុនា ២៣ម៉ោង៨ និង ៣០នាទីជំនាញបានស្រាវជ្រាវឃាត់ឈ្មោះ សុត សៅរីន ប្រុស១៩ឆ្នាំ ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បានសារភាពខ្លួនបានធ្វើសកម្មភាពគំរាមយកប្រាក់៧០,០០០៛នឹងទូរសព្ទ័ដៃ១គ្រឿងជាមួយឈ្មោះ សៀង xxx ហៅចយ ភេទប្រុស នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងង់ស្ពឺ ។
ចំពោះ លុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងកាំបិតប៉័ងតោ ឈ្មោះ ចយ ជាអ្នកយក និងគេចខ្លួន។
ករណីនេះ ជំនាញបន្តសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។