មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

ភ្នំពេញ៖នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ គ្រួសារ អនុសេនីយ៍ទោ អ៊ុក រដ្ឋា ជំនួយការ អាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះក្រុមការងារបាននាំយក អង្ករចំនួន ០២ការុង, ភេសជ្ជៈចម្រុះ ០៤កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close