យោងតាមផេក ផ្លូវការ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បញ្ជាក់អោយដឹងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ថា ពេលដែល
ឯកឧត្តម ធ្វេីដំណេីរចុះមូលដ្ឋាននៅស្រុកក្រឡាញ់ ក៏ប្រទះឃេីញ
រថយន្តក្រុងដឹកអ្នកដំណេីរពីភ្នំពេញទៅប៉ោយប៉ែត បេីកក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងតាំងពីម៉ោង៤ និង៣០នាទីទៀបភ្លឺត្រង់ចំណុចភូមិបាក់ប៉ាន់ ឃុំសសរស្តម្ភ បណ្តាលអោយអ្នកដំណេីរចំនួន២៣នាក់ ទាំងខ្មែរ និងបរទេសរងរបួស។
ឯកឧត្តម សំណូមពរ អ្នកបេីកបររថយន្តទាំងអស់ មេត្តាប្រុងប្រយ័ត្ន និង
យកចិត្តទុកដាក់ក្នុងការបេីកបរ។
សមត្ថកិច្ច បញ្ជាក់អោយដឹងនូវព័ត៌មានបឋមថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង២០នាទីព្រឹក ចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាប មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ 3B-4999 ចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបើកបរ ក្នុងស្ថានភាព ងោកមួយភាំងបានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែផ្ងារជើងឡើងលើរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ។
អ្នកដំណើរ ដែលបានជិះលើឡានផ្ទាល់ របួលក្បាល បានបង្ហើបប្រាប់ក្រុមការងារព័ត៍មានយើងថា ៖ គាត់បានទិញសំបុត្រនៅផ្សារសុរិយា ខាងជើងផ្សារថ្មីដែលមានឈ្មោះ «រស្មីភ្នំពេញ អ៊ុិចប្រេស» ដែលធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនមកដល់កន្លែងកើតហេតុខាង តាកុងឡានងងុយដេក (ងោក)ក៏បានអោយ ព្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេកកាច់ចង្កូតមិនទាន់ក៏បានក្រឡាប់ប្រមាណជាពីរ ទៅ បីជុំធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។
បន្ទាប់មកគាត់បានលូនចេញមកក្រៅស្រែកអោយគេជួយ និងអ្នកដំណើរផ្សេងទៀតនាំគ្នីគ្នាធាក់កញ្ចក់ឡាន ដើម្បីចេញមកក្រៅផងដែរ។
មន្រ្តីសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយ
សង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែង ជនរងគ្រោះមានចំនួន១២
នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសធ្ងន់ស្រាល ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ចំណែកព្រូឡាន និងតៃកុងឡាន
រត់បាត់ស្រមោល ៕
ដោយឡែក បុរសម្នាក់ បានស្លាប់បាត់ បង់ជីវិត ក្នុងរថយន្តក្រុង (៤៥កៅអី ) ក្រុម ហ៊ុនវីរៈប៊ុនថាំ ដោយសារផ្ទុះឆេះកង្ហារ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្រុមហ៊ុនវីរៈប៊ុនថាំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមព័ត៌មាន បឋម បុរសខាងលើមានឈ្មោះ សាន់ ស៊ីន អាយុជាង៤០ឆ្នាំ ជាបុគ្គលិកផ្នែកបើកបរ មានទីលំនៅខណ្ឌព្រែកភ្នៅ ។
ប្រភព ប្រាប់អោយដឹងថា នៅយប់កើតហេតុ បុរសខាងលើ
មកពី ចូលរួម ខួបកំណើតគេ រួចចូលរថយន្ត ដើម្បីសម្រាក ក៍លង់លក់ ដោយបើកកង្ហារចោល ទុស្សេផ្ទុះឆេះ ស្លាប់នៅក្នុងរថយន្តតែម្ដង ៕