អ្នកទិញរថយន្ត បង់រំលស់ ចោទប្រកាន់ថា ក្រុមហ៊ុន រីណិត ជប៉ុនរឹបអូសយករថយន្តហើយ ប្តឹងរឹមអូសយកអចលនវត្ថុទៀត?

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជិត១០នាក់ទិញរថយន្ត បង់រំលោះពីក្រុមហ៊ុន រីណិតជប៉ុន(RENET JAPAN (CAMBADIA)CO.;LTD) ដែលត្រូវបានគេរឹបអូសយករថយន្តវិញនៅក្នុងស្ថានភាពកូវីដ១៩បានផ្ទុះឡើងបានជួបប្រមូលផ្តុំគ្នាធ្វើសន្និសិទកាសែត ដោយចោទប្រកាន់ក្រុមហ៊ុនថា បានរឹបអូសយករថយន្តវិញដោយមិនបានដោះស្រាយសងប្រាក់ដែលបានបង់ជិតដាច់ហើយនិង បានប្តឹងទៅតុលាការចេញដិការសម្រេចរក្សាការពាររឹមអូសគណះនីរបស់ធានាគារនិងរឹបអូសអចលនវត្ថុទៀត។

ការជួបប្រមូលផ្តុំគ្នានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅតាមផ្លូវរថភ្លើង ក្នុងសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនរងរងគ្រោះទាំងនោះបានទទូចស្នើសុំដល់ សម្តេច តេជោហ៊ុន  សែនមេត្តជួយអន្តរាគមន៍និងជួយរកយុត្តិធម៌ អោយពួកគាត់បានគេចផុតពីការរឹបអូសផងដែរ។

 តាមពលរដ្ឋដែលរងគ្រោះ  បានអោយដឹងថា ពួកគាត់និងក្រុមគ្រួសារបានទិញរថយន្ត បង់រំលោះជាបន្តបន្ទាប់ចំនួន៦៣គ្រឿង ពីក្រុមហ៊ុន រីណិតជប៉ុន(RENET JAPAN (CAMBADIA)CO.;LTD) ដែលស្ថិតនៅផ្លូវលេខ២៧១សង្កាត់បឹងទំពុន ខណ្ឌមានជ័យ  តាំងពីកំឡុង ឆ្នាំ២០១៩ មកម្លេះដើម្បីយកមកជួលអោយជនជាតិចិន។រថយន្តទាំង៦៣គ្រឿងតម្លៃសរុប ២ ៤៤៣ ០០០ដុល្លារ  ដោយបង់មុនចំនួន២០ភាគរយ ចំនួន ៤៨៩១០០ដុល្លារ។នៅក្នុងការបង់រំលោះនោះរយះពេល ចំនួន៥ឆ្នាំ ដោយខ្លះ បង់បានរយះពេល ប្រមាណ១ឆ្នាំទៅ២ឆ្នាំហើយ ស្ថានភាពកូវីដ១៩បានផ្ទុះឡើងហើយសេដ្ឋកិច្ច បានធ្លាក់ចុះជាហេតុធ្វើអោយគាត់ពុំមានលទ្ធភាព ក្នុងការបង់រំលោះនោះទេ ហើយ ខាងក្រុមហ៊ុន បានបញ្ចប់កិច្ចសន្យា ហើយបានរឹបអូសយករថយន្ត ជាបន្តបន្ទាប់ទៅវិញ។

 តាមអ្នកទិញរថយន្ត បានអោយដឹងទៀតថា នៅក្នុងការរឹបអូសនោះឈ្មោះកែវ ណារិន ដែលជាតំណាងក្រុមហ៊ុនបានគំរាមកំហែង  រឹបអូសយករថយន្តទៅឆៅៗ តែម្តង ដោយពុំមានដិការសម្រេចរបស់តុលាការឡើយ ។និងម្យ៉ាងទៀត ការរឹបអូសយករថយន្តទៅវិញ ពុំបានដោះស្រាយ សងឬទូទាត់ប្រាក់ដែលពួកគាត់បង់បានប្រមាណជាង១លានហើយនោះ។មិនតែប៉ុណ្ណោះ ស្រាប់តែ ក្រុមហ៊ុន រីណិតជប៉ុន(RENET JAPAN (CAMBADIA)CO.;LTD) បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារអោយពួកគាត់សង់ប្រាក់ ដែលនៅសល់ ប្រមាណជាង១លានដុល្លារ ព្រមទាំងប្តឹងចេញដិកាសម្រេចរក្សាការពារចេញដោយចៅក្រមកូយ សៅ  រឹបអូសគណនីធានាគា, ផ្ទះនិងដី របស់ពួកគាត់ទៀត។ក្រៅពីនោះក្រុមហ៊ុន បានប្តឹងពីបទពីបទព្រហ្មទណ្ឌផងដែរទាំងពួកគាត់ជាអ្នករងគ្រោះ។

 តាមព័ត៌មានអោយដឹងទៀតថា  មានប្រជាពលរដ្ឋជាច្រើននាក់ទៀត  ដែលបានទិញរថយន្តបង់រំលោះពីក្រមហ៊ុន ខាងលើមិនតិចជាង១០០គ្រឿងនោះទេ ដែលរងគ្រោះដោយក្រុមហ៊ុនខាងលើនេះ រឹបអូសយករថយន្តវិញ និងបានប្តឹងទៅតុលាការឹបអូសយកអចលនវត្ថុទៀត។ 

នៅក្នុងសន្និសិទកាសែត ជនរងគ្រោះ  បានទទួចស្នើសុំលោកចៅក្រម កូយ សៅ មេត្តាជួយពិនិត្យ រឿងដិការសម្រេចរក្សាការពាររបស់លោកឡើងវិញ  ព្រោះពួកគាត់ជាជនរងគ្រោះគ្មានសល់អ្វីទេហើយរថយន្តក៏ត្រូវបានក្រុមហ៊ុនយកទៅវិញអស់ហើយគ្មានសល់ទៀតឡើយ ហេតុអ្វីមកប្តឹងពួកគាត់ទៀត។ ទោះបីជាយ៉ាងណាពុំទទួលបានការបំភ្លឺណាមួយពីក្រុមហ៊ុន រីណិតជប៉ុន(RENET JAPAN (CAMBADIA)CO.;LTD) ឡើយដោយក្រុមហ៊ុនប្ដូរឈ្មោះ និងផ្លាស់ប្ដូរទីតាំង។

អង្គភាពសារព័ត៌មាន យើង នឹងផ្សាយលម្អិត ជាបន្តបន្ទាប់ ប្រសិន បើមានការពន្យល់បកស្រាយ ពីសាម៉ី ភាគីពាក់ព័ន្ធ ណាមួយ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ ។ ដោយ៖ បង តូ

អត្ថបទដែលជាប់ទាក់ទង
Open

Close