Update សមត្ថកិច្ច បញ្ជាក់ថា ឈ្មោះ មន មឿន ស្លា_ប់ នៅលើរថយន្តពេលមន្រ្ដីអនុរក្សពន្ធនាគារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណជនជ្រាប ពិសេស អ្នកនិយមលេងបណ្ដាញសង្គម អំពីករណី ឈ្មោះ មន មឿន ស្លាប់ នៅលើរថយន្តពេលមន្រ្ដីអនុរក្សពន្ធនាគារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បន្ទាប់ពី រអិលដួលក្នុងបន្ទប់។
ឈ្មោះ មន មឿន ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទីលំនៅមុនពេលឃុំខ្លួនភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ជាជនជាប់ចោទនឹងត្រូវបានចៅក្រមចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធពីបទរំ លោភ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដីកាលេខ៧៣៤ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី13.06.2023។
តាមការពិនិត្យសាកសព និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លាភ សោភណ្ឌ គ្រូពេទ្យកោសល្យវិច័យខេត្ត សពស្លាប់ដោយគាំងបេះដូង។ សពត្រូវការអនុញ្ញាតពីតំណាងអយ្យការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមដោយលេីកឡេីងថាសពស្លាប់នៅពេលសមត្ថកិច្ចនគរបាលសាកសួរ និងធ្វេីទារុណកម្ម ដោយអំពេីហឹង្សា គឺពុំមែនជាការពិតនោះទេ ការបញ្ចេញសារបែបគ្មានប្រភពព័ត៌មានជាក់លាក់ នាំអោយមហាជនមានការយល់ច្រឡំនិងប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរកងកំលាំងមានសមត្ថកិច្ច
ពិសេសប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធយុត្ដិធម៌ នៅកម្ពុជា លេីការអនុវត្ដការបំពានសិទ្ធិជនសង្ស័យក្នុងតំណាក់មន្រ្ដីយុត្ដិធម៌ ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុក មេត្ដាស្វែងរកប្រភពអោយបានច្បាស់មុនចុះផ្សាយ សូមអរគុណ។