ខាតសាំងបាត់ ជិះម៉ូតី ពីភ្នំពេញ ទៅប្លន់ នៅខេត្តតាកែវ …!

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួក៥នាក់បានធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះ តែមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកត្រាំកក់ក្របួចបានខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពកាលពីយប់ ថ្ងៃទី 14 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 23:30 នាទី នៅចំណុចផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ 75 និង 76 ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន 05 នាក់ ជិះម៉ូតូ 02គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិ តាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ក្នុងគោលបំណងប្លន់ម៉ូតូរបស់ជនរងគ្រោះម៉ាកសង់សេ125ពណ៌ខ្មៅស៊េរី 2023តាមផ្លូវជាតិលេខ 3 ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

                                                                                      សមត្ថកិច្ចបានបញ្ចាក់ថា ខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះគឺស្របពេលដែលកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងជិះម៉ូតូល្បាតតាមដងផ្លូវ ពេលនោះក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវលេខ 22ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន03នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ125 ពណ៌ខ្មៅស៊េរី 2018 ឡើងតែម2022 ពាក់ស្លាកលេខកំពង់ចាម1.V9914

1-ឈ្មោះ ទួន ចាន់តុលា ភេទប្រុស អាយុ 14 ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី2-ឈ្មោះ សាន មេសា ភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ 5 ខណ្ឌឬស្សីកែវ ទី3-ឈ្មោះគង់ សុវណ្ណាភេទប្រុសអាយុ20 ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ

ចំណែកបក្សពួក02នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់

1-ឈ្មោះយស់ ចាន់ណា ភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឡគោ សង្កាត់លេខ 5ខណ្ឌឫស្សីកែវ 2-ឈ្មោះជីង ចាំង ភេទប្រុស អាយុ 16 ឆ្នាំនៅភូមិគីឡូលេខ 7 ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ ។ 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close