ឃាត់ខ្លួនស្រ្តីម្នាក់ រួមនឹងកញ្ឆាក្រៀម ជាង១០គីឡូ នៅស្រុកគីរីវង់

តាកែវ៖ ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបាន កំលាំង កងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាង កញ្ឆាក្រៀមជាង១០គីឡូក្រាម។ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពី  វេលាម៉ោង ១២,៣០នាទី  ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន  ដឹកនាំដោយលោក វ/ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ  ដោយទទួលបទបញ្ជាពី  លោក ឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការ និងសម្របសម្រួលនីតិវិធី ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីរក្សាទុកកញ្ឆាក្រៀម (ផ្ទាល់) នៅចំណុចរោងបាយខាងក្រោយផ្ទះភូមិចំបក់ ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់  ឈ្មោះ យ៉ាន ស្រ៊ន ភេទស្រី អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅ ភូមិចំបក់ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។ដកហូតវត្ថុតាងរួមមាន:

១/- កញ្ឆាក្រៀមចំនួន០២បាវ ទម្ងន់=១៤គីឡូ ២ខាំ(ដប់បួនគឺឡូពីរខាំ ថ្លង់ទាំងសំបក់បាវ )។

២/- ជញ្ជីងថ្លឹងកញ្ឆាចំនួន០១

៣/-ទូរសព្ទ័ដៃ០១គ្រឿង ។

  បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ អាវុធហត្ថខេត្តតាកែវ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់។

ដោយ៖ បងខន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close