ឳពុក ហក់ទៅជួយកូនដែលឈ្លក់ទឹកនោះ បាត់ខ្លួន មិនទាន់រកឃើញនៅឡើយទេ!

ខេត្តព្រះសីហនុ៖  សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុសអាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹកពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹកនិងបាត់ខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រនិងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close