រកឃើញ ម្ចាស់ហ្វេសប៊ុក បង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មាន​បំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ហើយ!

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា  នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប បាន​ធ្វើការ​ស្រាវជ្រាវសាវតា លើ ហ្វេសប៊ុក ឈ្មោះ Ra Vuth ដែលបានង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន​បំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន និង​បាន​នាំខ្លួនបុគ្គលឈ្មោះ​ សយ រ៉ាវុធ មកសាកសួរ ​ហើយ​សាមីខ្លួនបានសារភាព​ថាខ្លួនពិតជាបានយកវីដេអូ មកកាត់ត​ និង​បង្ហោះ​ពិត​មែន​ក្នុង​គោលបំណង​ចង់​បង្កើន​ប្រជាប្រិយ​ភាព​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ បច្ចុប្ប​ន្ននាយកដ្ឋាន​បានឃាត់ខ្លួនជនសង្ស័យ​ និង​បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close