លោក ម៉េត មាសភក្តី ៖ អ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ ៣០០នាក់ បន្តទទួលបានការគាំពារពីមូលនិធីត្រីចក្រយានកម្ពុជា
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់អោយដឹងនាល្ងាចថ្ងៃទី២៨ ឧសភា ២០១៣ ថា ៖
អ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ ៣០០នាក់ បន្តទទួលបានការគាំពារពីមូលនិធីត្រីចក្រយានកម្ពុជា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ រូបនេះ បញ្ជាក់បន្ថែមថា តាមរយៈការគិតគូរជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមូលនិធិ ក៏ដោយសាររដូវវស្សាខិតជិតមកដល់ផងដែរនោះ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលបានចាត់តាំងរូបខ្ញុំ នាំយកអាវភ្លៀង គ្រឿងបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនលោកពូលោកអ៊ុំជាអ្នកប្រកបរបរធាក់ស៊ីក្លូ បន្ថែមពីលើការឧបត្ថម្ភគាំពារជាប្រចាំទាំងជីវភាព និងសុខុមាលភាព។
ជាមួយគ្នានេះ លោក ម៉េត មាសភក្តី សូមអរគុណផងដែរ ដល់បងប្អូនក្រុមការងារស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំជួយសហការៀបបំសកម្មភាពថ្ងៃនេះ ក៏ដូចជាកន្លងមកដែរ។