ន.ទ.ក. បានធ្វើការសម្របសម្រួលជាបន្តបន្ទាប់លើវិវាទរវាងក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក និងក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន ដែលបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងស្មារតី ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ន.ទ.ក. បានធ្វើការសម្របសម្រួលជាបន្តបន្ទាប់លើវិវាទរវាងក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក និងក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន ដែលបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន។
ជាលទ្ធផល ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក និងក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន នឹងសហការគ្នា ដើម្បីធ្វើការតភ្ជាប់បណ្ដាញឡើងវិញជូនអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន វ៉ាយខេម ខបភើរេសិន យ៉ាងយូរក្នុងរយៈពេល៣ (បី) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីប្រកាសព័ត៌មាននេះ។
ជាមួយគ្នានេះដែរ សាធារណជនអាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” ក្នុងករណីមានតម្រូវការព័ត៌មានពាក់ព័ន្ធបន្ថែម។
អត្ថបទដែលជាប់ទាក់ទង
Open

Close