ឃាត់ទុក រថយន្ត ដឹកថ្ម ដឹកដី និងខ្សាច់ មួយរយៈហើយ …!

រដ្ឋបាលខណ្ឌជ្រោយចង្វារ ចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ រថយន្តដឹកថ្ម ដឹកដី និងខ្សាច់ ឆ្លងកាត់មហាវិថីឈ្នះឈ្នះ ផ្លូវជាតិលេខ៦ និងផ្លូវបេតុង ស៊ីហ្គេម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាប លោក-លោកស្រី ម្ចាស់សំណង់ និងម្ចាស់រថយន្តដឹកថ្ម ដឹកដី និងខ្សាច់ ទាំងអស់ដែលកំពុងដំណើរការអាជីវកម្ម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ជ្រាបថា នៅ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខណ្ឌជ្រោយចង្វារនឹង ទទួលធ្វើកម្មវិធីបើក និងបិទ កីឡាស៊ីហ្គេម និងប៉ារីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក។ 

ពិធីនេះនឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៥ម៉ឺននាក់។ 

ក្រៅពីនេះយើងក៏ទទួលធ្វើជាម្ចាស់ទីតាំងលើការប្រកួតវិញ្ញាសារកីឡាផ្សេងៗមួយចំនួនទៀតផងដែរ។

ដូច្នេះ ដើម្បីចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យប្រព្រឹត្តទៅ ដោយជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះ ចរាចរ គ្មានធូលីដីប្រឡាក់ផ្លូវ និងជៀសវាង នូវបញ្ហាគ្រោះថ្នាក់ផ្សេងៗនោះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការហាមឃាត់មិនឱ្យមានរថយន្តចរាចរ ដឹកថ្ម ដឹកដី និងខ្សាច់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ មហាវិថីឈ្នះឈ្នះ និងផ្លូវបេតុងស៊ីហ្គេម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ។

រដ្ឋបាលខណ្ឌជ្រោយចង្វារ សង្ឃឹមថា លោក-លោកស្រី ម្ចាស់សំណង់ និងម្ចាស់រថយន្តដឹកថ្ម ដឹកដី និងខ្សាច់ ទាំងអស់អនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកប ដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

អត្ថបទដែលជាប់ទាក់ទង
Open

Close