ពលរដ្ឋម្នាក់ បង្ហោះហ្វេសប៊ុកថា ៖ «ខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអ្វីនៅតែគ្មានដំណោះស្រាយ ការបង្ហូរលូទឹកស្អុយ ចូលទៅ ក្នុងព្រែកកំពត?»
ខេត្តកំពត៖ យោងតាមគណនី ហ្វេសប៊ុក មួយ មាន ឈ្មោះ ថា Sidavene Sun បានបង្ហោះនៅថ្ងៃទី២៥ ឧសភា ២០២៣ ថា ៖ មិនហ៊ានផុស ពេលសុីហ្គេម ខ្លាចគេថា វៃប្រហារការរៀបចំរបស់អាជ្ញាធរ ខ្ញុំគ្មានពាក្យរិះគន់ទេ មានតែពាក្យសរសើរលើកទឹកចិត្ត ព្រោះខ្ញុំពិតជាគិតថាពួកគាត់ធ្វើបានល្អណាស់។
តែខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអ្វីនៅតែគ្មានដំណោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត?
ការរៀបចំឆ្នេរកំសាន្តតាមព្រែកកំពតពិតជាធ្វើបានល្អ ទាស់តែត្រង់លូទឹកស្អុយហ្នឹងតែម្តង។ ពីក្មេង ខ្ញុំធ្លាប់ងូតទឹកព្រែកនេះស្ទើរតែរាល់ថ្ងៃ ឥឡូវកុំថាតែលាងជើងក៏មិនចង់ហ៊ានផង។
ថ្ងៃសុីហ្គេម ប្រណាំងទូកនៅខាងត្បូងវេទិការគណកម្មការ ចំហាយស្អុយខ្លាំងជះមកលើអ្នកមកមើលប្រណាំងទូក ខ្ញុំលឺជនបរទេសមួយចំនួនសម្តែងពាក្យសោកស្តាយថា ព្រែកដ៏ស្រស់ស្អាតដែលគួរអោយចង់ហែលតែមិនអាចហែលបាន។ ល្ងាចឡើង ដើរលេងតាមមាត់ព្រែកស្រូបខ្យល់បរិសុទ្ធលែងបាន ធុំខ្លិនតែលូ។ នេះជាសម្តីប្រជាពលរដ្ឋម្នាក់តែប៉ុណ្ណោះ ខ្ញុំអត់មានបក្សណាទេ មិនដែលទៅបោះឆ្នោតផង 😂។
បញ្ជាក់៖ លូទឹកស្អុយ មានច្រើនកន្លែងតាមបណ្តោយឆ្នេរខាងកើតព្រែក ឯខាងលិចមិនបាច់និយាយទេ កាន់តែយ៉ាប់ សឹងតែគ្រប់ផ្ទះបង្ហូរចូលទាំងអស់។ ខែវស្សាហូរទៅសមុទ្រ ខែប្រាំងហូរទៅទឹកឈូរ បែក វ៉ល់ពេញហ្នឹង 🥺 អ្នកដើរលេងរកតែរីស៊ត តាមមាត់ព្រែក ហក់ទឹក ព្រោងៗ ចាបាយមាំហាស់ 🤣 ខ្ញុំចង់ចាបាយដែរ តែទៅអត់រួច។
ក្រោយមានបង្ហោះ ផ្សព្វផ្សាយបញ្ហាខាកលើ គណនី ហ្វេសប៊ុក ឈ្មោះ Leakhana KC បានចែករំលែក ដោយភ្ជាប់ Caption ថា ៖ ឱ! កំពតកំពូលដួងចិត្ត! ខ្ញុំក៏ធ្លាប់ស្នាក់នៅ
រីស៊ត តាមឆ្នេរព្រែក ពួកគាត់បាន
បង្ហូរទឹកកខ្វក់ចូលព្រែក។ ពេលខ្ញុំសួរគាត់ថា ហេតុអ្វីក៏មានសំរាម និងទឹកមិនល្អ នៅក្នុងព្រែក។ គាត់ថា ពូកទូលដឹកឥវ៉ាន់ ជាអ្នកបោះសំរាម។ ខ្ញុំសួរគាត់ថា ម៉េចបានជាគាត់បង្ហូរទឹកកខ្វក់ចូលព្រែក ប្រយ័ត្នថ្ងៃក្រោយទឹក នឹងស្អុយ ហើយភ្ញៀវឈប់មក។ គាត់ថា មិនអីទេ ព្រោះទឹកហូរចេញចូល! ប្រហែលជាគាត់ ជាអ្នកជំនាញបរិស្ថាន តែខ្ញុំវិញ អ្នកការពារបរិស្ថាន ខ្ញុំឈប់ស្នាក់នៅ កន្លែងណា ដែលបំផ្លិចបំផ្លាញបរិស្ថានហើយ។
គណនី ហ្វេសប៊ុក ឈ្មោះ ហេង ជីន គៀត បានចែករំលែក ដោយភ្ជាប់ Caption ថា ៖ នៅមានច្រើនកន្លែងទៀត នៅតំបន់ខ្ញុំក៏មានដែរ។
មិនមែនបង្ហូរទឹកចូលក្នុងព្រែកទេគឺធ្វើបង្គន់លើទឹកតែម្ដង។
ដែលកន្លែងនោះគឺជាតំបន់ទេសចរណ៍ធម្មជាតិ។
គឺឧទ្យានដងព្រែកដែលកន្លែងភ្ញៀវទេសចរមកលេងកម្សាន្តទឹកស្អាត។តែបែរជាអ្នកខ្លះយកផលប្រយោជន៍ខ្លួនឯងធ្វើបង្គន់លើទឹក.ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលកន្លែងផ្ទះជាប់មាត់ព្រែកប៉ុន្មានផ្ទះនោះផង។
ដែលធ្វើបង្គន់លើទឹក។សូមអរគុណដល់ថ្នាក់ដឹកនាំពាក់ព័ន្ធសូមជួយ
ពិនិត្យមើលផង។សូមអរគុណ។
ជុំវិញការលើកឡើងខាងលើ ក្រុមការ ងារព័ត៌មានយើង នាព្រឹកថ្ងៃទី២៥ ឧសភា ២០២៣ នេះ បាន
ទំនាក់ទំនង តាមតេឡេក្រាម ទៅកាន់ លោក លាង រឿនសុធី អភិបាលក្រុងកំពត ដែរ លោកចូល មើលហើយ តែមិនទាន់ឆ្លើយតបអ្វីទាំងអស់។
ដូច្នេះ ក្រុមការងារព័ត៌មានយើង បាន ទំនាក់ទំនង តាមតេឡេក្រាម ទៅកាន់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ទាំងខ្លឹមសារ និងរូបភាព ខាងលើ ដើម្បីទទួល ព័ត៌មានលម្អិត មុនធ្វើការផ្សព្វផ្សាយ តែ ឯកឧត្តម ចូលមើលហើយ មិនទាន់ឆ្លើយតប។
ដោយឡែក បើយោងតាម ផេកផ្លូវការ ទូរទស្សន៍ខេត្តកំពត បញ្ជាក់នារសៀលថ្ងៃទី២៥ ឧសភា ២០២៣ មាន ខ្លឹមសារ ថា ៖ គម្រោងអាងប្រព្រឹត្តកម្មទឹកកង្វក់ នៅខេត្តកំពត សាងសង់ជិតរួចរាល់ ១០០%ហើយ នៅពេលដែលអាងនេះ សាងសង់រួចរាល់ជាស្ថាពរ នឹងអាចបង្វែរសំណល់រាវដែលប្រើប្រាស់ចេញពីទីប្រជុំជនក្នុងក្រុងកំពតចូលក្នុងអាងនេះ។
ហើយការបង្ហូរសំណាល់រាវតាមរយៈបណ្តាញលូសល់ ពីជំនាន់បារាំង ដែលបង្ហូរត្រង់ចូលព្រែកកំពង់បាយ ហៅព្រែកកំពត និងលែងមានទៀតហើយ ដោយសំណល់រាវទាំងអស់ និងបង្ហូរចូលទៅបណ្តាញប្រព័ន្ធលូថ្មី ក្នុងពេលពេលឆាប់ៗខាងមុខនេះ។
នាយករដ្ឋបាលសាលាខេត្តកំពត និង pag Facebook បេះដូងកំពត សូមធ្វើការឆ្លើយតបទៅដល់ pag fb មួយដែលមានឈ្មោះថា ទេសចរណ៍-Tourism ជ្រាបអោយបានច្បាស់ ហើយរូបខ្ញុំផ្ទាល់ក៏សូមសំណូមពរដល់ម្ចាស់ pag fb មួយនេះផងដែរថា មុន និងចុះផ្សាយអ្វីមួយពាក់ព័ន្ធនិងខេត្តកំពត សូមមេត្តាម្ចាស់ pag fb រូបនេះធ្វើការសហការណ៍ ឬសួរនាំមករដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងកំពត អោយបានច្បាស់លាស់សិន មុននិងចុះផ្សាយឬបង្ហោះ ជៀសវាងមានការខ្វះចន្លោះ ធ្វើអោយប៉ះពាល់ដល់តម្លៃរបស់ខេត្ត ព្រោះខេត្តកំពតយើងជាខេត្តទេសចរណ៍ដ៏សំខាន់។
បើយោងតាមផេក រដ្ឋបាលក្រុងកំពត សូមធ្វើការបំភ្លឺទៅកាន់គណនីហ្វេសប៊ុក ឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អំពីបញ្ហា ការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត !
រដ្ឋបាលក្រុងកំពត ពិនិត្យឃេីញមានការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អំពីបញ្ហា ការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពត ដោយរដ្ឋបាលក្រុងកំពតសូមបញ្ជាក់ជូនដូចខាងក្រោម ៖
១/ ការរៀបចំប្រព័ន្ធលូក្រុងកំពត ជាគម្រោងរបស់ ADB (ធានាគារអភិវឌ្ឍន៍អាសុី) ក្នុងនោះ ADB បានអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពត និងស្រុកទឹកឈូ ដោយពាក់ព័ន្ធនឹងទឹកកខ្វក់ទាំងអស់ត្រូវបានបញ្ជូនទៅអាងចំរោះរួចជាមុនសិនទេីបបញ្ជូនទៅកាន់ប្រភពទឹកធម្មជាតិ ។
២/ សព្វថ្ងៃនេះប្រព័ន្ធលូរបស់ ADB បាននឹងកំពុងរៀបចំតបណ្តាញតាមគោលដៅនីមួយៗ ប៉ុន្តែមិនទាន់ អាចតភ្ជាប់រវាងប្រព័ន្ធលូដែលមានស្រាប់នៅឡើយទេ ដោយសារកំពុងដំណើរការជីកកប់បំពង់បន្ថែម។ ហើយនៅឆាប់ៗខាងមុខនេះ គម្រោងរបស់ADB នឹងតភ្ជាប់ប្រព័ន្ធលូទាំងអស់ដែលបានបង្ហូរ ចូលទៅក្នុងព្រែកដេីម្បីចូលអាងចំរុះប្រព្រឹត្តិកម្មទាំងអស់ ។
សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ប្រសិនបើមានចម្ងល់ក្នុងករណីណាមួយ សូមមេត្តាសួរនាំមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញជាមុន ដើម្បីទទួលបាននូវពត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការចុះផ្សាយនៅពត៌មានណាមួយ ។ សូមអរគុណ!