ឯកឧត្តម គួច ចំរើន បន្តសកម្មភាព គំរូល្អ មួយនេះ …!

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្តសកម្មភាព មួយនេះ ជាពិសេស ក្នុងរដូវភ្លៀងខាងមុខ ចៀសវាងកុំឱ្យមានសំរាមហូរចូលប្រព័ន្ធលូ ចៀសវាងការកកស្ទះជាដើម ។

សូមបងប្អូនចូលរួមរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ធ្វើការច្រក វេចខ្ចប់ និងទុកដាក់ឱ្យបានល្អ និងសហការផ្ដល់ព័ត៌មាន តាមប្រព័ន្ធគ្រុបតេលេក្រាម https://t.me/+Wyumgy4ryfY0NmU1 ដើម្បីឱ្យការប្រមូលសំរាមបានដំណើរល្អ និងទាន់ពេលវេលា ។

(រូបភាពកន្លងមក ដែលឯកឧត្តម គួច ចំរើន បានចុះធ្វើការសំអាតនៅតាមបង្ហូររំដោះទឹក ដែលមានសំរាមបិទផ្លូវបង្ហូរទឹក)។

ប្រភព ៖ ផេក ប្រជាជន ខេត្តព្រះសីហនុ

គួររំលឹកផងដែរថា គ្រាដែលលោក គួច ចំរើន កាន់តំណេង អភិបាលខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ បានចុះ ទៅពិនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀង ទាំងភ្លៀងកំពុងធ្លាក់ នៅតំបន់ផ្សារកណ្តាល ខណៈប្រព័ន្ធលូថ្មី បាន និងកំពុងរៀបចំឡើង នៅតាមដងផ្លូវ ជុំវិញផ្សារកណ្តាល ដើម្បីបង្ហូរទឹក ចាក់ចូលទន្លេ កាន់តែលឿនជាមុន ។

លោកអភិបាលខណ្ឌដូនពេញ បាន ណែនាំ និងជំរុញឲ្យក្រុមការងារ រៀបចំប្រព័ន្ធលូ ឲ្យបានឆាប់រួច ពីព្រោះភ្លៀងចាប់ផ្តើម ធ្លាក់ ជាបន្តបន្ទាប់ ដូច្នេះវាអាចជួយកាត់បន្ថយ ការជន់លិច បានយ៉ាងខ្លាំងនារដូវវស្សានេះ ។

លោក គួច ចំរើន ក៏បានប្រាប់ទៅ ប្រធានផ្សារកណ្តាល ឲ្យបន្តណែនាំ និងប្រាប់បង ប្អូនអាជីវករ និង ប្រជាពលរដ្ឋ យកចិត្តទុក ដាក់លើការ ចោលសំរាម ពោលមិនត្រូវចោល នៅក្នុងប្រព័ន្ធលូ នោះឡើយ នាំឲ្យកកស្ទះ ក្នុងការនាំទឹកចេញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close