អ្នកជល់មាន់ វ៉ៃ ប៉ូលិស ចំគុម្ពត្រចៀក ១ដៃ ….!

ខេត្តតាកែវ៖  បូលិស ចុះបង្ក្រាបល្បែងស៊ីសង  ត្រូវ អ្នកជល់មាន់ វាយ១ដៃ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ  ឈាង ផាន់ណារ៉ា ស្នងការ នគរបាលខេត្តតាកែវ​​  និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆែងហួត ព្រៈរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ១០នាទី ដោយបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋល្អថា មាន ករណី លួច លេងល្បែង ជល់មាន់ ភ្លាមៗនោះ  លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់ លោកវរសេនីយ៍ត្រី នៅ នី អធិការរង និងកម្លាំងអន្តរាគមន៏ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ ១កន្លែង មានទីតាំងនៅខាងក្រោយភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  ។

ក្រោយពេលសមត្ថកិច្ច  ទៅដល់កន្លែង ក្រុមជនសង្ស័យ កំពុងលេងល្បែង លួចលាក់ជល់មាន់ បានដឹងខ្លួន នាំគ្នារត់គេចខ្លួនស្ទើរទាំងអស់ សំណាងល្អ ចាប់បាន ជនសង្ស័យម្នាក់ ឈ្មោះ កើត សុភត្រា  ភេទប្រុស  អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ 

សមត្ថកិច្ច បញ្ជាក់ថា ពេលចាប់ជនសង្ស័យ បានហើយ ជនសង្ស័យកើត ចិត្តខឹង បានវាយមកលើសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ ចំ១ដៃ ត្រូវគុម្ពត្រចៀក ខាងស្តាំ បណ្តាលអោយ ហើមជាំ តែម្តង ។

ជនរងគ្រោះ ឈ្មោះ សុខ ប៊ុនឆាយ ភេទប្រុស អាយុ២២ឆ្នាំ (មុខរបរ ជា មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រតិបត្តិការ ខាងលើ សមត្ថកិច្ច ដកហូតម៉ូតូ បានចំនួន៤គ្រឿង និងម៉ូតូកែច្នៃចំនួន ១គ្រឿង ផងដែរ ។

 បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានធ្វើការ នាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close