ដឹងការពិតហើយ រឿង បាត់កូន នៅក្នុងក្រុងបាត់ដំបង​

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​​ដំបង​មានកិត្តិយសសូម​គោរពជម្រា​បជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តា​ញ​សង្គម​បានជ្រាបថា​ កាលពីថ្ងៃទី​១៩​ខែ​ឧសភាឆ្នាំ២០២៣​ គណនីហ្វេស​ប៊ុកឈ្មោះ​ Ly paoher បានសរ​សេរ​ខ្លឹមសារ​ថា​ គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង​ វេលាម៉ោង៥ល្ងាច​ ដោយភ្ជាប់នូវរូបភាពក្មេងប្រុសនិងលេខទូរស័ព្ទគាត់ទៀតផង។

នៅពេលទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ បានចាត់វិ​ធានការពិនិត្យស្រាវជ្រាវលេីទិដ្ឋភាពជាក់ស្តែងជុំវិញការលេីកឡេីងរបស់​ម្ចាស់គណនីខាងលេី។

នាប៉ុន្មានម៉ោងមុននេះគឺថ្ងៃទី២១ខែ​ ឧស​ភា​ឆ្នាំ២០២៣​ តាមរយៈលោកវរសេនីយ៍ឯកពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបងម្ចាស់គណនីខាងលេីបានផ្តល់ព័ត៌មានត្រឡប់មកសមត្ថកិច្ចនិងសរសេរបង្ហោះក្នុងកណនីហ្វេសប៊ុករបស់ខ្លួនថា​ កូនគាត់ត្រូវបានម្តាយបង្កេីតជាអ្នកយកទៅ​ ខណៈដែលគាត់​និងភរិយាជាម្តាយរបស់ក្មេងនេះមានទំនាស់ជាមួយគ្នានាពេលកន្លងមក​…..(មិនមែនជាករណីផ្សេងលេីសពីនេះទេ)។

ដូចបានជម្រាបជូនខាងលេីសូមសា​ធារណជន​អ្នក សារព័ត៌មាន​អ្នក​និយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន​ ហេីយសូមកុំបន្តការបំផុសចែកចាយករណីមួយនេះក្នុងហេតុផលផ្សេងពីអង្គហេតុខាងលេី​ និងសូមបន្តចូលរួមសហការជាមួយ​សមត្ថកិច្ចយេីងខ្ញុំដោយភាតរភាព​ អរគុណ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close