ខែភ្លៀង សូមប្រុងប្រយ័ត្នខ្ពស់! ភ្លៀងមួយមេ នៅស្រុកលំផាត់ រន្ទះបា_ញ់ បុរសម្នាក់ស្លា_ប់ភ្លាមៗ

ខេត្តរតនគិរី ៖ ភ្លៀង​ធ្លាក់មួយ​មេ​លាយឡំ​ខ្យល់​ និង​ផ្គររន្ទះ​ផង​នោះបុរសម្នាក់បាន​ចាក​ចេញពី​ចម្ការ​ធ្វើដំណើរ​ផ្ទះ​វិញ ជា​អកុសលតាមផ្លូវ​ត្រូវ​បាន​រន្ទះបាញ់ស្លាប់ចោល​ប្រពន្ធ​និង​កូន​យ៉ាង​សង្វេគ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលវេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣ ត្រង់ចំណុច​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។

លោក ក្ល​ល់ ថើ​ង អធិការនគរបាល​ស្រុកលំផាត់ បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ព្រំ ឃ្នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។ មុនកើតហេតុវេលា​ម៉ោង​២​និង​០០​នាទី ជនរងគ្រោះ​បាន​ទៅ​វាស់ដី​នៅ​ចម្ការ​ឈ្មោះ​ហាក់ ពេលទៅដល់​ក៏​មាន​ភ្លៀង​ខ្យល់ ហើយ​វាស់ដី​មិនកើត​ក៏បាន​ជិះ​ម៉ូតូ​របស់​ខ្លួន ម្នាក់ឯង​វិល​ត្រឡប់​មក​ផ្ទះ​វិញ ពេលមកដល់​ចំណុច​ចម្ការ​ឈ្មោះ​យាយ​ចិន ស្ថិត​ក្នុង​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ក៏​មាន​រន្ទះបាញ់​ត្រូវ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ទៅ​ដី​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំនេះ​គ្រោះធម្មជាតិ​សាហាវ​ខ្លាំងណាស់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​មេត្តា​មានការ​ប្រុងប្រយ័ត្ន​កុំ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ កំពុងតែ​មេឃ​ភ្លៀង​ និង​ប្រើប្រាស់​អ៊ីនធឺណិត ជាហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

ប្រភព ៖ ផេក ទូរទស្សន៍ ខេត្តរតនគិរី

អត្ថបទដែលជាប់ទាក់ទង
Open

Close