កំពង់ស្ពឺ៖ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ និងឈ្មោះ សន មករា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកជិះក្រោយ ទាំងពីរនាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជិះបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង មុខរោងចក្រ ឃីង លាន ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ កំពង់ស្ពឺ1O.8004 ។
សូមជម្រាបថា កាលពីម៉ោង ម៉ោង១៣ និង ៣០នាទី ថ្ងៃខែដដែល កម្លាំងបានឃាត់ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបជាងកាត់សក់ អ្នកបើកម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ។
ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍ស លេខ កំពង់ស្ពឺ1L.2500 ។
ឃាត់នៅចំណុចផ្លូវជាតិលេខ៤ បង្ហោះចន្លោះគីឡូម៉ែត្រ៥២.៥៣ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង
ករណីនេះ ជំនាញកំពុងសាកសួរ និងពិនិត្យមុខសញ្ញាពាក់ព័ន្ធសកម្មភាពកន្លងមក និងបន្ដនីតិវិធី។