ក្រុមអាណាមិក (ដេីរចាប់ក្មេងវះក្រលៀន) ជាការផ្សាយ បំពុលសង្គម…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងគេហទំព័រ «អនុរក្ស» ដែលបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ ក្រុមអាណាមិក (ដេីរចាប់ក្មេងវះក្រលៀន) កំពុងស្ថិតក្នុងខេត្តកណ្ដាល+តាកែវ សមត្ថកិច្ចកំពុងស្រាវជ្រាវ សូមអាណាព្យាបាលរស់នៅក្នុងខេត្ត២នេះសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះក្មេងដែលបាត់រកមិនទាន់ឃេីញទេ!

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតនៅក្នុងភូមិសាស្រ្តខេត្ត សូមធ្វើការបដិសេធទាំងស្រុង គឺពុំមានករណីខាងកើតឡើងដូចការចុះផ្សាយរបស់គេហទំព័រ «អនុរក្ស» នោះទេ ជាព័ត៌មានមិនពិតនិងបំពុលសង្គម។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំបន្តផ្សព្វផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close