ចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ដ៍ធំចំនួន ២ទីតាំង ក្នុងសង្កាត់ចោមចៅ៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៣ កម្លាំងគណបញ្ជាការឯកភាព ខណ្ឌពោធិ៏សែនជ័យ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលនៃគណអភិបាលខណ្ឌ និងជាប្រធានគណបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកំលាំងចុះ បង្ក្រាបទីតាំងបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ចំនួន ០២ទីតាំង ដែលមានអាសយដ្ឋានស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទីតាំងទី១ ដកហូតសម្ភារៈ
១. ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង
២. តុលេងបៀចំនួន ០៤គ្រឿង
៣. ម៉ូនីទ័រកុំព្យូទ័រចំនួន ០៤ គ្រឿង
ឃាត់ខ្លួនមនុស្សបានចំនួន ២០នាក់

-ជនជាតិខ្មែរ ចំនួន ១១នាក់ ស្រី
-ជនជាតិចិន ចំនួន ០៩នាក់ ប្រុស

ទីតាំងទី២ ដកហូតសម្ភារៈ
១. ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង
២. តុលេងបៀចំនួន ០៤គ្រឿង
៣. ម៉ូនីទ័រកុំព្យូទ័រចំនួន ០៣ គ្រឿង
៤. ឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់ ជនជាតិខ្មែរ ចំនួន ០៣នាក់ ស្រី៣នាក់។

អត្ថបទដែលជាប់ទាក់ទង
Open

Close