ឥទ្ធិពល គ្រឿង_ញៀន_យកកូនកាំបិត អា_រ_ក_ ផ្តា_ច់ ជីវិតខ្លួនឯង

ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា មានករណី  ធ្វើអត្តឃាត (អាករ) ចំណុច ក្នុងឃ្លាំងដេប៉ូស្រាបៀរអង្គរ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ២៣ និង ១៣នាទី យោងតាម (ម៉ោងកាមេរ៉ាសុវត្ថិភាព) ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣

ជនសង្ស័យគ្មាន។ 

ជនរងគ្រោះ‌ ឈ្មោះ ស៊ា សុជាតិ ភេទប្រុស  អាយុ៣១ឆ្នាំ 

ជនជាតិខ្មែរ មុខរបរ: កម្មករលើកអីវ៉ាន់ ស្រុកកំណើត ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ 

ស្លាកស្នាមៈ វត្ថុតាង កូនកាំបិតជិតបន្លែប្រវែង២២ស.ម 

តាមការបំភ្លឺឈ្មោះ ទុយ វណ្ណះ  ភេទប្រុស ធ្វើការជាមួយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានធ្វើការនៅឃ្លាំងស្រាបៀរអង្គររយះពេល២ឆ្នាំមកហើយ ដោយស្នាកនៅរោងយាម។

នៅថ្ងៃទី១៨.០៥.២០២៣វេលាម៉ោង១៦និង០០នាទីដោយជនរងគ្រោះបានមកពីយកអីវ៉ាន់អោយគេហើយក៏ចូលកន្លែងស្នាកទៅ បន្ទាប់មកក៏កម្មករប្រហែល៧នាក់នាំគ្នាទិញស្រាបៀរ១កេស ហូបនៅក្នុងឃ្លាំងហើយជនរងគ្រោះបានផឹកស្រាបៀរអស់ចំនួន២កំប៉ុង ក៏ទៅដេកនៅអង្រឹង និងអង្គុយក្នុងរោងយាម បន្ទាប់មកក៏នាំគ្នាទៅកន្លែងរៀងៗខ្លួន ដោយឃ្លាំងរោងចក្រត្រូវចាក់សោរម៉ោង២១និង០០នាទី។នៅវេលាម៉ោង២៣និង០០នាទីថ្ងៃខែដែល ដោយលឺសូរសំលេងដូចមានមនុស្សក្អួត លឺសូរច្រើនដង ក៏ចេញមកមើលនៅកន្លែងរោងជនរងគ្រោះសំរាក ឃើញភ្លើងបិទហើយទ្វាដាក់គន្លឹះខាងក្នុង ក៏បានហៅឈ្មោះគុយ គុជ អោយមកជួយមើល ពេលនោះក៏ចូលតាមចន្លោះរបង ចូលក្នុងដើម្បីបើកគន្លឹះ រួចបើកភ្លើងក៏មើលឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងថ្លុកឈាម បន្ទាប់មកក៏បាននាំគ្នាជួយមកមើល បានទៅប្រាប់កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ អោយជួយហៅឡានពេទ្យផង ពេលទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានដាច់បំពង់ខ្យល់ បានហៅឡានពេទ្យប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ 

សមត្ថកិច្ច បញ្ជាក់ថា កន្លែងកើតហេតុនៅក្នុងឃ្លាំងរោងចក្រដេប៉ូស្រាបៀរអង្គរ រោងស្នាកនៅទំហំ៥មx៤.៥០ម រោងស្នាកនៅចំងាយពីកន្លែងកម្មករប្រវែង១០ម៉ែត្រ នៅក្នុងរោងស្នាកនៅ សពដេកនៅលើឥដ្ឋកន្សែងក្រហម ដោយដាច់បំពងខ្យល់ ស្លៀកខោអាវ ជិតសពមានកាំបិតតាំងតោចំនួន៣ មានទូរសព្ទ័ដៃ១គ្រឿង ម៉ូតូ១គ្រឿង និងកូនកាំបិតជិតបន្លែដែលជនរងគ្រោះធ្វើសកម្មភាពចំងាយ២.៥ម៉ែត្រ។

ការពិនិត្យសាកសព៖ សាកសពមានស្នាមដាច់កំពង់កប្រវែង៨ស.មX៣ស.មជម្រៅដ៏ឆ្អឹងកងក ដៃខាងធ្វេងមានស្នាមរបួសលើ ក ដៃផ្នែកខាងក្រៅ មានស្នាមចំនួន៣កន្លែង របួសពីរលើពីរប្រវែង៥ស.ម របួសពីរលើបី ប្រវែង៤ស.ម របួសពីរលើបួនប្រវែង៤ស.ម។

ពិនិត្យទឹកនោមមានសារធាតុញៀន(+)។ 

យោងតាមលោកគ្រូពេទ្យនឹងសមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារអាករ (អត្តឃាត ដោយសារ

សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

អត្ថបទដែលជាប់ទាក់ទង
Open

Close