ល្បែងឆ្នោតកន្ទុយលេខវៀតណាម កំពុងពេញនិយមលេង​ នៅសង្កាត់ដើមមៀន​ និងសង្កាត់តាខ្មៅ​ ​ សង្ស័យមានបារមីខ្ពស់ទើប សមត្ថកិច្ច មិន បង្ក្រាប​ ឬ ទប់ស្កាត់សោះ​…ពេលនេះ…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងម្ចាស់គេហទំព័រ «ពេញចិត្ត» ដែលបានចុះផ្សាយថា​: ល្បែងឆ្នោតកន្ទុយលេខវៀតណាមកំពុងពេញនិយមលេង​ នៅសង្កាត់ដេីមមៀន​ និងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ សង្ស័យមានបារមីខ្ពស់ទេីបសមត្ថិកិច្ចមិនធ្វេីការបង្រ្គាប​ ឬទប់ស្កាត់សោះ​ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវទីតាំងខាងលើជាបន្ទាន់។

ជាលទ្ធផល៖
នៅរសៀលថ្ងៃព្រហស្បតិ៍​ ១៤រោច ខែពិសាខ​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៣ លោកអធិការបានបញ្ជាកម្លាំងផ្នែកជំនាញ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរសង្កាត់ ចុះពិនិត្យដល់ទីតាំងរួមមាន៖

-ទីតាំងទី១​ ៖ ស្ថិតនៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ គាង​ វាសនា​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ មុខរបរ​ កត់ឆ្នោត​វៀតណាមខុសច្បាប់ បានធ្វើកិច្ចសន្យាបិទទីតាំងតែម្តង។

-ទីតាំងទី២​៖ ស្ថិតនៅភូមិតាខ្មៅ១​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ អ៉ឹង​ ហ៊ុយគង់​ ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ មុខរបរ​ លក់ហ្គាស់ វេរលុយ និង កត់ឆ្នោតខ្មែរ ដែល
មានច្បាប់ត្រឹមត្រូវ ចំពោះទីតាំងនេះសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាបន្ថែមផងដែរមិនឲ្យមានកត់ឆ្នោតវៀតណាមខុសច្បាប់ឡើយ។

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close