ផឹកស៊ី ទាស់សម្ដីគ្នា ចា_ក់ស្លា_ប់ ម្នាក់នៅ នឹងកន្លែង

មណ្ឌលគិរី ៖ នៅយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ យប់  នៅចំណុចផ្ទះចាំចំការក្រោយ អង់តែន០១២ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីឃាតកម្មដោយចេតនាកេីតឡេីង បណ្ដាលអោយស្លាប់មនុស្សចំនួន ០១នាក់ ។

 ប្រភពនៅកន្លែងកេីតហេតុ បានអោយដឹងថា ជនរហគ្រោះមានឈ្មោះ ជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបាន ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២សម.ម បណ្តោយ៤,៥ស.មជម្រៅ៧,៥ស.មបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

 

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងតាមនិតីវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close