ជនរងគ្រោះ ប្រតិម្មចំពោះ ព្រះរាជអាជ្ញារងម្នាក់ ដែលបានបញ្ជាអោយដោះលែង ជនសង្ស័យ ៣នាក់ ករណី គាស់ឃ្លាំង យកសម្ភារៈអស់ ជាង៧ម៉ឺនដុល្លារ

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ដែលត្រូវបានជនសង្ស័យ ១ក្រុមមានគ្នា ប្រមាណជាង១០នាក់ធ្វើសកម្មភាពគាស់ឃ្លាំង យកអស់ប្រមាណ៧ម៉ឺន ដុល្លារ បានមានប្រតិម្មយ៉ាងខ្លាំងចំពោះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញម្នាក់ដែលបានបញ្ជាអោយដោះលែង ជនសង្ស័យ ៣នាក់ បន្ទាប់ពីសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានតែ១យប់។

 ជនសង្ស័យ ដែលត្រូវដោះលែងរូបនោះ ត្រូវបានគេស្គាល់១.ឈ្មោះ ហាក់បូវិសាល ភេទប្រុសកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០៦១២៨៤៧១១ មានលំនៅផ្ទះលេខ ៤៩ ភូមិ ត្រពាំង ឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ,២.ឈ្មោះស៊ឹម ពុទ្ធីប៊ី ភេទស្រីអាយុ៤៤ឆ្នាំ និង ៣.ឈ្មោះ ផាត់ផល្លា ភេទស្រីអាយុ៣៣ឆ្នាំ មានលំនៅផ្ទះលេខ៣៤ផ្លូវលេខ ១៥បុរីពិភពថ្មីគួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 តាមព័ត៌មានអោយដឹងថា ជនសង្ស័យ ចំនួន ៣នាក់ ខាងលើ ត្រូវបានជនរងគ្រោះ ប្តឹង សមត្ថកិច្ចខណ្ឌពោធិសែនជ័យ អោយ ឃាត់ខ្លួន កាលពីថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៣បន្ទាប់ពីជនសង្ស័យ រួមទាំងបក្សពួកបានព្យាយាមចូលទៅក្នុងឃ្លាំងធ្វើសកម្មភាពលួច យកគ្រឿង អគ្គីសនី ម្តងទៀតនៅក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន។បន្ទាប់ពីឃាត់ខ្លួន សួរនាំ នៅអធិការខណ្ឌមានអ្នកអន្តរាគមន៍ ហើយ សមត្ថកិច្ចឃាត់បានតែ១យប់ ក៍ត្រូវបានព្រះរាជអាជ្ញារងម្នាក់ បានបញ្ជាអោយនគរបាលដោះលែង អោយត្រឡប់ទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ឡើយជាហេតុធ្វើអោយ ជនរងគ្រោះ មានប្រតិកម្មយ៉ាងខ្លាំង ។

 តាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះលី លូសឹង(LY LOU SOENG)ភេទប្រុសអាយុ៤៩ឆ្នាំមានលំនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប្តឹងចូលទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចោទប្រកាន់ជនសង្ស័យទាំង៣នាក់ រួមទាំងបក្សពួកពីបទ«គាស់ទម្លុះទម្លាយ»កាត់សោរឃ្លាំងរំលោភចូលកាន់កាប់អចលនវត្ថុដែលហាមឃាត់ដោយតុលាការ ,លួចយក មានស្ថានទង្ងន់ទោសនិងសមគំនិត ប្រព្រឹត្តនៅចំណុច ឃ្លាំង ដែលមានក្បាលដីលេខ ១០៣៦និងក្បាលដីលេខ ១០៤១ក្បាលដីជាប់គ្នា ស្ថិតនៅ ភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០២២រហូតមកដល់ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៣ ។

 នៅក្នុងពាក្យបណ្តឹង ក៍បានអោយដឹងទៀតថា  ខ្ញុំបាទ(ជនរងគ្រោះ) ជាម្ចាស់កម្មសិទ្ធិនិងឃ្លាំង ខាងលើ  ដែលបានទិញ ពីឈ្មោះកូវ ប៊ុនប៉ និងប្រពន្ធឈ្មោះមុយ ឆេងនិងបានទិញពីឈ្មោះប៉ាន់សារ៉េតនិងប្រពន្ធឈ្មោះឆាយ អ៊ីម  ដោយបានកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិត្រឹមត្រូវនៅឆ្នាំ ២០១៣និងឆ្នាំ២០១៤។បន្ទាប់ពី ទិញ គាត់ក៍បានសង់ឃ្លាំងដាក់សម្ភារះគ្រឿងអគ្គីសនី ក្នុងនោះ ដែលមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ ។

ជនរងគ្រោះ បានអោយដឹងនៅក្នុងពាក្យបណ្តឹងទៀតថា  នៅ កំឡុ ងឆ្នាំ ២០២២ ដោយមានទំនាស់ក្នុងគ្រួសារ គាត់ក៏បានប្តឹងទៅ តុលាការសុំដិការសម្រេចរក្សាការពារដើម្បី ហាមឃាត់ចាត់ចែង  ផ្សេងៗទៅលើដីឃ្លាំងខាងលើ   មិនអោយមានសកម្មភាពអ្វី ឡើយ ដើម្បីរងចាំ ការដោះស្រាយគ្នាតាមច្បាប់ ហើយ តុលាការក៍បានសម្រេច ចេញដិការរក្សារការពារចាត់ចែងជាបណ្តោះអាសន្ននិងបានអនុវត្តរួចរាល់ហើយស្រាប់តែ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២២ ម៉ោងប្រមាណ៥ល្ងាច មានមនុស្ស មួយក្រុម មានគ្នា ប្រហែល១០នាក់ ក្នុងចំណោមនោះ មានឈ្មោះហាក់បូវិសាល, ឈ្មោះស៊ឹម ពុទ្ធីប៊ី និងឈ្មោះផាត់ផល្លាបានចូលរួមដែរ  ដោយប្រើប្រាស់មធ្យោបាយរថយន្ត យោធា និង រថយន្ត ស៊ីវិល មានឆ្កែធំៗ៣ទៅ៤ក្បាលមានទាំងម៉ូតូកង់៣បាននាំគ្នាធ្វើសកម្មភាពគាស់ទម្លុះទម្លាយនិងកាត់សោរទ្វារចូលទៅកាន់កាប់ឃ្លាំងខាងលើ និងបានធ្វើសកម្មភាពជញ្ជូន យកសម្ភារះគ្រឿងអគ្គិសនី ជាបន្តបន្ទាប់ និងមិនអនុញ្ញាតអោយរូបគាត់ជាម្ចាស់ ចូលក្នុងឃ្លាំងឡើយ។ឃើញ ទង្វើរំលោភបំពាន់បែបនេះ រូបគាត់ក៍បានប្តឹង អាជ្ញាធរមូលដ្ឋាន អោយជួយអន្តរាគមន៍ ប៉ុន្តែ គ្មានចំណាត់ការណាមួយឡើយ។ចាប់តាំងពីពេលនោះមក ក្រុមជននោះក៍បានជញ្ជូន យកសម្ភារះជាបន្តបន្ទាប់ ។ក្រោយមកទៀតជនសង្ស័យ ប្រុងចូលទៅក្នុងឃ្លាំងលួចយកសម្ភារះទៀត ជនរងគ្រោះក៍បានប្តឹងសមត្ថកិច្ចឈានទៅឃាត់ខ្លួនបាន៣នាក់សួរនាំតែ បានតែ១យប់ដោះលែងទៅវិញ ។នៅក្នុងការគាស់ឃ្លាំងនោះក៍ត្រូវបានអ្នកជិតខាងថតបានពីសកម្មភាពលួចយកសម្ភារះនេះ ផងដែរ។

តាមជនរងគ្រោះក៍បានអោយដឹងថា សម្ភារះ ដែល ត្រូវជនសង្ស័យលួច យកទៅនោះរួមមានខ្សែភ្លើង បំពង់ពន្លត់អគ្គីភ័យប្រមាណជាង៤០គ្រឿងនិង ស្ពន់ជាច្រើនតោនព្រមទាំងសម្ភារះមួយចំនួនទៀត ដែលសរុបជាថវិការប្រមាណជាង៧ម៉ឺនដុល្លារ។ 

តាមព័ត៌មានអោយដឹងថា ការឈានទៅគាស់ឃ្លាំងនេះផ្តើមពី ជនរងគ្រោះ មានទំនាស់គ្នា ក្នុងគ្រួសារ ហើយ ម្តាយក្មេកជនរងគ្រោះក៍បានទៅពឹងក្រុមជនសង្ស័យ អោយសម្របសម្រួលដើម្បីបែងចែកទ្រព្យសម្បត្តិតែក្រុមជននោះ បែជាទៅធ្វើសកម្មភាពគាស់ទម្លុះទម្លាយ ចូលលួចយកសម្ភារះ នៅក្នុងឃ្លាំងនោះទៅវិញ។

តាមព័ត៌មាន បានអោយដឹងថា នៅក្នុងការដោះលែង ជនសង្ស័យ មានបញ្ជាពីលោកព្រះរាជ្ញារងម្នាក់។

នៅក្នុងពាក្យបណ្តឹង ជនរងគ្រោះក៏បានសំណូមពរ ដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់និងទាមទារការខូចខាត និងបាត់បង់សម្ភារៈ នៅក្នុងឃ្លាំងចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ព្រមទាំងទាមទារសំណង់ជំងឺចិត្តនិងសេវាកម្មមេធាវីចំនួន២ម៉ឺនដុល្លារ។

ដោយ៖ បងតូ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close