ក្រុមឆក់ កាបូប ពីស្ត្រីម្នាក់ ចំណុចស្ពាន តាសាន្ត ប៉ូលិស តាមចាប់បានខ្លះហើយ..!

ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ថ្ងៃទី០៩.៥.​២០២៣ វេលា​ម៉ោង​ ១២:៣០នាទី​ ចំណុច ស្ពានតាសាន្ត ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល​។

ជនរងគ្រោះ​ ឈ្មោះ សន លី ភេទស្រី​ អាយុ៦២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ កសិករ មានទីលំនៅបច្ចុប្បន្ន​ភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង​ ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល​។

ជនសង្ស័យ​ ចំនួន ០៤នាក់៖​
១.ឈ្មោះ វិត ចាន់ដែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ (ឃាត់ខ្លួន)

២.ឈ្មោះ លី គឹមលិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។(ឃាត់ខ្លួន)

៣.ឈ្មោះ ប៉ូ ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ (ឃាត់ខ្លួន)

៤.ឈ្មោះ វ៉ាន់ ពិសិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។(គេចខ្លួន)

សម្ភារៈបាត់បង់៖
១.ខ្សែដៃផ្លាកទីន ០១ខ្សែ (តម្លៃ៧៥០ដុល្លារ)។
២.ចិញ្ចៀនផ្លាកទីន មានត្បូង ០១វង់។
៣.ទូរសព្ទ ០១គ្រឿង។
៤.លុយមួយចំនួន។
***វត្ថុ​តាង​ចាប់យក៖
១.ម៉ូតូម៉ាក ហុងដាឌ្រីម C110 ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BC-6812។ (របស់ជន..សង្ស័យ)
២.ទ្រនាប់ជើងផ្ទាត់ ចំនួន ០២គូ ពណ៌ខ្មៅ ខ្សែពណ៌ ស.ខ្មៅ ០១គូ និង ពណ៌ស ខ្សែពណ៌ទឹកប៊ិក ០១គូ។ (របស់..ជនសង្ស័យ)
៣.លោហធាតុ ពណ៌ក្រហម មានត្បូង ពណ៌ក្រហម និងស (ចិញ្ចៀន) ០១វង់។ (របស់ជនរងគ្រោះ)

ប្រភព ប្រាប់ថា នៅថ្ងៃទី០៩.៥.២០២៣ វេលាម៉ោង ១២:៣០នាទី ជនរងគ្រោះឈ្មោះ​ សន លី បានជិះម៉ូតូ ០១គ្រឿង ចេញពីផ្ទះទៅទិញថ្នាំនៅផ្សារមាត់ក្រសាស់ ដោយយកកាបូបដាក់សម្ភារៈដែលបាត់បង់នោះភ្ជួរ នឹងដៃម៉ូតូពេលជិះទៅដល់ចំណុចស្ពាន តាសានស្រាប់តែមានជនសង្ស័យជិះម៉ូតូ ០១គ្រឿង មានគ្នាពីរនាក់ បានមកពីក្រោយឆក់កាបូប ពីដៃម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ នៅនឹងគល់ស្ពាន ចំណែកឯជន..សង្ស័យបានជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោង០២:០០នាទីរសៀល ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅម្តុំមុខវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ជន..សង្ស័យពេលឃើញសមត្ថកិច្ចក៏បានផ្ដួលម៉ូតូហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ បាត់។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។

ករណីខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បន្តការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាទើបឈានមកដល់ថ្ងៃទី១១.០៥.២០២៣ កំណត់បាន មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ គេចខ្លួន ០១នាក់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វិត ចាន់ដែន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កាលពីថ្ងៃទី០៩.០៥.២០២៣ ពិតមែន។

បច្ចុប្បន្ន ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close