អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា នាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកទុក្ខ គ្រួសារ នៃសព កុមារី ពិន សូឡិច ដោយឆក់ខ្សែភ្លើងនៅត្រង់ចំណុចមុខផ្សារអូឡាំព្យា (សួនបាញ់ទឹកជិតរង្វង់មូលនាងគង្ហីង)
ភ្នំពេញ៖ នៅវេលាម៉ោង ១០និង ៣០ នាទីព្រឹក ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា រួមទាំងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ចូលរួមរំលែកទុក្ខ គ្រួសារ នៃសព កុមារី ពិន សូឡិច អាយុ ៧ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៣៣ អឺ៣ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយឆក់ខ្សែភ្លើងនៅត្រង់ចំណុចមុខផ្សារអូឡាំព្យា(សួនបាញ់ទឹកជិតរង្វង់មូលនាងគង្ហីង) កាលពីវេលាយប់ម៉ោង ៧ៈ១០ នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។
នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់កុមារី ពិន សូឡិច បានសោយសុខក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
អនុសាខាផ្តល់ជូនគ្រួសារសព ទទួលបាន ៖
អង្ករ ២បាវ មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ៤កេស , បាកាស ២កេស រួមទាំងថវិកាអនុសាខា ៥០ម៉ឺន រៀលនិង ថវិការបស់លោក អធិការខណ្ឌ ៧មករា ៥០ម៉ឺនរៀល សរុបថវិកា ១ លានរៀលផងដែរ ។