ចុះបង្រ្កាបទីតាំងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ១កន្លែង ក្នុងសង្កាត់ចោមចៅទី៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ០១កន្លែង ស្ថិតនៅផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការណ៍នេះគណៈបញ្ជាការឯកភាព បានដកហូតវត្ថុតាងមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគបាលខណ្ឌ ដើម្បីបំពេញសំណុំបែបបទទៅតុលាការ ។

ប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ១:០៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close