ខាងស្រី ហៅទៅផឹកនៅផ្ទះ ដល់ស្រវឹង ខាងប្រុស…!

កំពត៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មាន ករណី រំលោភសេពសន្ថវៈបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ បៀន មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជនរងគ្រោះ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានហៅជនសង្ស័យទៅផឹកស្រានៅផ្ទះរបស់ខ្លួនជាមួយគ្នា គ្រានោះជនរងគ្រោះស្រវឹង ហើយជនសង្ស័យបានឆ្លៀតឱកាសរួមភេទជាមួយជនរងគ្រោះរហូតបានសម្រេច ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close