បញ្ចូលខ្យល់ ផ្ទុះកង់ និងខ្ទាតកង់ដែក.. បាក់ជើង!

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង១០ និង ៤៣នាទី​ ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៣ នៅចំណុច​ទីតាំងប៉ះកង់​រថយន្ដដែ​លមា​នម្ចាស់ផ្ទះឈ្មោះ ទី សុខហៀង ភេទប្រុស អា​យុ៥៦​ឆ្នាំ រស់នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ​ មុខ របរ បេីកកន្លែងប៉ះកង់ឡាន​ និងសប់កង់។

មាន​ កម្មករ ម្នាក់​ឈ្មោះ វ៉ាត វ៉ិត ប្រុស អាយុ២៧ឆ្នាំ មា​នស្រុកកំណើតភូមិព្រៃព្រី ឃុំព្រៃជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសប់កង់រថយន្ដ​ដែល​ម​ករកសេវាសប់និងប៉ះកង់​ ផ្នែកខាងក្រោយ​ខាងស្ដាំ​ ពេលបញ្ចូលខ្យល់ស្រាប់តែកង់ឡានបានផ្ទុះបណ្ដា​លអោយខ្ទាតមកត្រូវជើងរងរបួស​បាក់ជើងស្ដាំ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ អ្នកសប់កង់បាន​ខ្យល់ហួសកម្រិតនៃគីឡូផ្ទុក​ ដោយសារតែរថយន្ដ​មានទម្ងន់ធ្ងន់ផង​ គីឡខ្យល់នាឡិកាស្ទង់ផង​ក៏កេីត​ហេតុបែបនេះតែម្ដង.។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានបញ្ជូនអ្នករបួសត្រូវសង្គ្រោះនៅគ្លីនិចឯកជនសន វ៉ាន កំពង់ស្ពឺ ករណី ធ្ង​ន់​នឹងបន្ដបញ្ជូនទៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close