ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ដ៏កក្រេីក ខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការស្រាវជ្រាវបង្រ្កាបបានបក្ខពួក៤នាក់បន្ថែមក្រោយបក្ខពួក២នាក់ត្រូវបានកំពុងបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដេីម្បីចំណាត់ការបន្ដ នារសៀលថៃ្ងទី០២ ឧសភា ២០២៣។
ដោយបានការដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌបានដឹកនាំកិច្ចប្រតិបត្ដិការបេីកការស្រាវជ្រាវលេីករណីឆក់ទូរស័ព្ទ ចំណុចតូបលក់ចាប់ហួយឈ្មោះ សាន់ សុភាក់ ភេទប្រុស អាយុ១៧ឆ្នាំ ស្ថិតនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ថ្ងៃទី៣០.០៤.២០២៣ វេលាម៉ោង ១៦:៣០នាទី ទូរស័ព្ទដៃម៉ាកVivo-Y31 ពណ៌ទឹកសមុទ្រ ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុ សមត្ថកិច្ចទទួលព័ត៌មានបានចំណាត់ការវិធានការប្រទាក់ក្រឡាចាប់ស្ទាក់ជនសង្ស័យបាន០២នាក់ ១-ឈ្មោះ ខេង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ផ្ទះលេខ៤០ ផ្លូវលេខ២៨៩ សង្កាត់ស្រះចក រាជធានីភ្នំពេញ ២-ឈ្មោះ វ៉ាន សុខលីម ភេទប្រុស អាយុ១៧ឆ្នាំ ភូមិថ្មដា សង្កាត់កំបូល រាជធានីភ្នំពេញ ។នៅចំណុចភូមិឡ ឃុំការហែង ស្រុកសំរោងទង ដកហូតជាក់ស្ដែងម៉ូតូ ០១គ្រឿង ម៉ាកC125 ឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GY-9365 (មធ្យោបាយជិះធ្វើសកម្មភាព)ខ្នោះដៃចំនួន០១ជារបស់ខេង រដ្ឋា បង្ហាញបន្លំជាសមត្ថកិច្ច។ ជនសង្ស័យឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន។ រីឯបក្ខពួក០៤នាក់ ជិះគេចខ្លួន។
យោងតាមវិធានការជំនាញ កំលាំងព្រហ្មទណ្ឌបានបន្ដស្រាវជ្រាវរហូតឈានទៅបង្រ្កាបបក្ខពួក០៤នាក់បន្ដទៀតថៃ្ងទី០២ ខែឧសភា ឆ្នាំ ២០២៣នេះ
១.ឈ្មោះ វាត រតនា ប្រុស ១៥ឆ្នាំ
២.ឈ្មោះ ពៅ ចាន់បញ្ញា ប្រុស ១៥ឆ្នាំនៅភូមិត្រពាំងសុក្រម ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។
៣.ឈ្មោះប៊ុន ថនណាថាន់ ប្រុស ១៥ឆ្នាំនៅផ្ទះជួល ខណ្ឌសែនសុខ។
៤.ឈ្មោះវ៉ាត រាវីត ប្រុស ១៨ឆ្នាំ នៅផ្ទះមិនចាំលេខ ផ្លូវ៦១២ សង្កាត់បឹងកក់ ខណ្ឌទួលគោក ។
បច្ចុប្បន្នបក្ខពួកជនសង្ស័យទាំង០៦នាក់បានជួបជុំគ្នានៅក្នុងបន្ទប់៤៨ម៉ោងនិងរង់ចាំនីតិវិធីបញ្ជូនខ្លួនទៅ អយ្យការអមសាលាដំបូងខេត្ដចំណាត់ការបន្ដ៕ ប្រភព: ន.ប CID ខេត្ដ