លោក ស៊ូ ប៊ុតចាន់សិរី ស្នេីឲ្យលោក ពង់ ណាក់ និង លោក ឆត វុត្ថា ព្រមទាំងកូនប្រុស ចូលខ្លួនដោះស្រាយរឿងជំពាក់លុយជាបន្ទាន់
ភ្នំពេញ៖ តាមការរៀបរាប់របស់លោក លោក ស៊ូ ប៊ុតចាន់សិរី មានមុខរបរជាអ្នកលក់បេតុង ដែរក្រុមហ៊ុនរបស់លោក មានអាស័យដ្ឋាននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា លោក ពង់ ណាក់ និងលោក ឆត វុត្ថា ព្រមទាំងកូនប្រុសឈ្មោះ យន ឆៃលាង បានបញ្ជាទិញបេតុងពីក្រុមហ៊ុនរបស់លោក ដែរសរុបជាទឹកប្រាក់ជិត 5000 ដុល្លារសហរដ្ឋអាមេរិក ដោយមិនព្រមទូទាត់ទាល់តែសោះ។
លោក ស៊ូ ប៊ុតចាន់សិរី បានបន្តថាដំបូងឡើយ លោក លោក ពង់ ណាក់ បានបញ្ជាទិញបេតុងពីក្រុមហ៊ុនរបស់លោក ទៅអោយឈ្មោះ ឆត វុត្ថា ព្រមទាំងកូនប្រុសឈ្មោះ យន ឆៃលាង ដេីម្បីផ្គត់ផ្គង់កន្លែងធ្វេីការរបស់ពួកគាត់ ដោយយកបេតុងទៅចាក់ជាមុនទេីបសន្យាថា ទូទាត់ប្រាក់ពេលក្រោយ ប៉ុន្តែពេលដែរបេតុងចាក់រួចរាល់ បែជាមិនព្រមទូទាត់ ឲ្យទាល់តែសោះ បែជាព្យាយាមគេចវេស រកលេសដោះសារគ្រប់បែបយ៉ាង ដោយទឹកប្រាក់ត្រឹមតែជិត 5000 ដុល្លារតែប៉ុណ្ណោះ ហ៊ានរកស៊ីលក់មុខលក់មាត់ ដោយមិនឲ្យតម្លៃដៃគូររកស៊ីដូចគ្នាបែបនេះទៅវិញ។
លោក ស៊ូ ប៊ុតចាន់សិរី បន្ថែមថា ក្រុមហ៊ុនលោកបានជូនដំណឹងជាច្រើនលេីកច្រើនសារដល់បុគ្គលិកទាំងបីនាក់ខាងលើ ឲ្យចូលខ្លួនដោះស្រាយរឿងជំពាក់លុយថ្លៃបេតុងរបស់លោក ប៉ុន្តែហាក់មិនឃេីញបុគ្គលិកទាំងបីនាក់ខាងលើនេះរវីរវល់នោះទេ ដូច្នេះក្រុមហ៊ុនយេីងមានតែស្នេីដល់ អ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់ លោក ពង់ ណាក់ និងលោក ឆត វុត្ថា ព្រមទាំងកូនប្រុសឈ្មោះ យន ឆៃលាង ឲ្យចូលខ្លួនមកដោះស្រាយរឿងជំពាក់លុយបេតុងនេះត្រឹមរយះពេល ៧ ថ្ងៃក្រោយពីផ្សព្វផ្សាយនេះ។
បេីមិនដូច្នេះទេលោក និងឲ្យមេធាវីក្រុមហ៊ុនរបស់លោក មានវិធានការទៅតាមផ្លូវច្បាប់ ។
ជុំវិញ ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងរង់ចាំ ការបកស្រាយបំភ្លឺពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាងរាល់ម៉ោងធ្វើការ។