ម្ចាស់បំណុល ប្តឹង ឧកញ៉ា ជោគជ័យ ម្នាក់ ទៅតុលាការ រឿងចេញសែកស្អុយ!

ខេត្តព្រៃវែង៖ ម្ចាស់បំណុលបានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ពីបទ «ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់” សែកស្អុយ និងរំលោភលើទំនុកចិត្ត» ចូលអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីហើយ។

នេះបើយោងតាមបណ្ដឹង ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ វណ្ណះ ភេទស្រីអាយុ ៤៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ 

ប្រភពបន្តថា ឧកញ៉ា ដែលរងការចោទប្រកាន់ឈ្មោះ នួន អក ភេទប្រុសអាយុ ៤០ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាគ្រូបង្រៀនវគ្គជោគជ័យនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង ផ្សារអាហារសមុទ្រខៀវ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពបានបញ្ជាក់ថា មុនដាក់ពាក្យបណ្ដឹង ជនរងគ្រោះធ្វើការទំនាក់ទំនងលែងបាននិងប្រកាសទុកឱសានវាទឱ្យឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែមិនមានវត្តមាន ឧកញ៉ា នួន អក មកដំណោះស្រាយនោះឡើយ ទើបខ្លួនសម្រេចប្ដឹងតែម្ដងទៅ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close