ទោះបី ករណី គប់កញ្ចក់ឡាន ជាប្រធានបទ ពេញនិយម តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរ ដល់សមត្ថកិច្ចមូលដ្ឋាន…!
ស្នងការខេត្តព្រៃវែង នៅថ្ងៃទី២៩ មេសា ២០២៣ នេះ បញ្ជាក់ថា មាន ករណីគ្រោះថ្នាក់ ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជនរងគ្រោះ ជា តៃតុងឡាន ស្លាប់។ បងៗអ្នកសារព័ត៌ មានផ្សាយថា មាន ជនពាល គប់កញ្ចក់ឡាន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់បន្ថែមថា សមត្ថកិច្ចមូលដ្ឋាន រាយការណ៍តាំងពីកើតហេតុភ្លាមៗថា គ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយ លោកបាន បានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុតតាំងពីព្រឹកព្រលឹម ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយ ដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការ គប់កញ្ចក់ រថយន្ត មែន ។
សូមបងៗ ផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរ ដែរ ដល់សមត្ថកិច្ចមូលដ្ឋាន ។
សូមអរគុណការចូលរួម 🙏