សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោយ គណនីមួយឈ្មោះ Chhouk Restaurant បានសរសេរបង្ហោះនៅលើគណនីរបស់ខ្លួនថា “ អយុត្តិធម៌ ណាស់សម្រាប់ប្អូនប្រុសនាងខ្ញុំ និងគ្រួសារ ប្អូនប្រុសខ្ញុំជាមនុស្សស្អាតស្អំ ប៉ុន្តែត្រូវបានជាប់ឃុំនៅ ពន្ធនាគារខេត្តបាត់ដំបង
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មាន គណនីមួយឈ្មោះ Chhouk Restaurant បានសរសេរបង្ហោះនៅលើគណនីរបស់ខ្លួនថា “ អយុត្តិធម៌ ណាស់សម្រាប់ប្អូនប្រុសនាងខ្ញុំ និងគ្រួសារ ប្អូនប្រុសខ្ញុំជាមនុស្សស្អាតស្អំ ប៉ុន្តែត្រូវបានជាប់ឃុំនៅ ពន្ធនាគារខេត្តបាត់ដំបង ។ សូមគោរពសំនូមពរដល់សម្តេចពុក មេត្តាជួយរកយុត្តិធម៌ដល់កូនចៅផង និង មេត្តាដោះលែងឱ្យមានសេរីភាពឡើងវិញ។ ដើមហេតុ ៖ ប្អូន ត្រូវជាប់ចំណងដោយសារតែជនអនាមិក បាន ប្រើប្រាស់រូបភាពរបស់ប្អូនទៅបង្កើតអាខោន Facebook ថ្មី ក្លែងក្លាយ ឈ្មោះថ្មី ដើម្បីឆបោកនារីខ្មែរអានិកជន រស់នៅអាមេរិក ទឹកប្រាក់ចំនួនជាង $ ១៦០,០០០ (ជាងដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងកំឡុងពេល ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល១ខែជាង………